មេដឹកនាំកូរ៉េខាងជើង ចុះពិនិត្យមើលតំបន់លិចទឹកឡើងវិញ និងផ្តល់ផែនការនាំយកមនុស្ស ទៅកាន់រដ្ឋធានី

2024/08/10 08:19:53 pm        43

ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយកាលពីថ្ងៃសៅរ៍ (ទី១០ ខែសីហា)នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនាតំបន់លិចទឹក នៅជិតព្រំដែនរបស់ប្រទេសនេះ ជាមួយប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីរៀបចំផែនការ ក្នុងការជួយអ្នករងគ្រោះ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នាពេលថ្មីៗនេះ រួមទាំងនាំមនុស្សប្រហែល ១៥.៤០០នាក់ ទៅកាន់រដ្ឋធានីរបស់ប្រទេសនេះ រហូតដល់ផ្ទះថ្មី ត្រូវបានសាងសង់រួច។

រូបថតដែលចេញផ្សាយដោយ KCNA ដែលសារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ បាន បង្ហាញថា លោក គីម បានពិនិត្យមើលជម្រកបណ្តោះអាសន្ន និងជួបអ្នកស្រុក កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែសីហា) និងថ្ងៃសុក្រ (ទី៩ ខែសីហា)។ កូរ៉េខាងជើង បាននិយាយកាលពីសប្តាហ៍មុនថា ផ្ទះរាប់ពាន់ខ្នងនៅក្នុងទីក្រុង Sinuiju និង តំបន់ Uiju នៃខេត្ត Pyongan ភាគខាងជើង ត្រូវបានជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំង។

កាលពីចុងខែកក្កដា លោក គីម បានចុះទៅមើលតំបន់លិចទឹក និងបានត្រួតពិនិត្យការងារជួយសង្គ្រោះ ដែលយោធាបានរៀបចំយន្តហោះប្រហែល ១០គ្រឿង ហើយយន្តហោះនីមួយៗ បានធ្វើដំណើរប្រហែល ២០ជើង ដើម្បីជួយសង្រ្គោះមនុស្សចំនួន ៤.២០០ នាក់ក្នុងរយៈពេលប្រហែលកន្លះថ្ងៃ បន្ទាប់ពីតំបន់នេះត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះត្រូពិច Gaemi។

សារព័ត៌មាន KCNA បាននិយាយថា លោក គីម ជុងអ៊ុន បានរៀបចំផែនការផ្តល់ជំនួយរដ្ឋសម្រាប់មនុស្សចាស់ ទាហាន កុមារ និងម្តាយនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់ប្រទេសនេះ រហូតដល់ផ្ទះថ្មីរបស់ពួកគេត្រូវបានសាងសង់ ដោយបន្ថែមមនុស្សប្រហែល ១៥.៤០០នាក់ អាចត្រូវបាននាំយកទៅកាន់ទីក្រុង        ព្យុងយ៉ាង។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm