យុវជនយល់កាន់តែច្បាស់ពីសារៈសំខាន់នៃតំបន់អភិវឌ្ឍន៍CLVបន្ទាប់ពីមានការពន្យល់ល្អិនល្អន់

2024/08/10 08:25:01 pm        1.5 K

យុវជនយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពីការបកស្រាយពន្យល់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាលយ៉ាងល្អិនល្អន់ និង បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការនេះ ។

យុវជនរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់​ពី​បាន​ស្តាប់​ការពន្យល់បកស្រាយច្បាស់ៗរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV បានធ្វើឱ្យពួកគេយល់ដឹងកាន់តែច្បាស់​ពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍន៍ CLV និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មិនធ្វើឱ្យប្រទេស​កម្ពុជា​បាត់​បង់​ទឹកដី ដូចជនអគិតមួយចំនួនចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ។លើសពីនេះ យុវជន បាន​គាំទ្រឱ្យមានតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។

តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រ​សួង​ពាណិជ្ជ​កម្ម បានថ្លែងថា សមិទ្ធផលរយៈពេល ២៥ ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានតភ្ជាប់សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​បី​ធ្វើ​ឱ្យកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មមានការកើនឡើង។ ម្យ៉ាងវិញទៀត កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់ត្រីកោណអភិវឌ្ឍន៍ CLV គឺត្រូវបានគោរពដោយច្បាប់របស់ប្រទេសភាគីនីមួយៗ ហើយ​ការចេញចូលឆ្លងកាត់ព្រំដែនក៏ត្រូវគោរពតាមច្បាប់កំណត់ មិនអាចចេញ​ចូ​ល​ដោយ​សេរី​ឡើយ​។

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូងរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញសមាហរណកម្ម ខេត្ត​ជាប់​ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាង​ណា​ប្រែក្លាយ​ព្រំដែន​នេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ កិច្ចសហប្រតិបត្តិការនេះ មានគោលកា​រ​ណ៍​គ្រឹះសំ​ខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផល​ប្រយោជ​ន៍​រួម ការពារ បូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និង​ច្បាប់​អន្តរជាតិ៕ អត្ថបទ៖ ទូច សោភ័ណ

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm