ភ្នំពេញ​ក្រោ​ន​តាម​ស្មើ​ពិន្ទុ​ក្រុម​កំពូល​តារាង​ក្រោយ​យកឈ្នះ​នគរបាល​ជាតិ ៤-១

2021/09/09 05:45:32 pm        86

​បាល់ទាត់៖ ក្រុម​ភ្នំពេញ​ក្រោ​នបាន​តាម​ស្មើ​ពិន្ទុ​ក្រុម​កំពូល​តារាង​វិសាខា ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ ហើយ បន្ទាប់ពី​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​នគរបាលជាតិដោយ​លទ្ធផល ៤-១ នៅ​ទីលាន 7NG កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១។​

​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៧ នេះ ក្រុម​ភ្នំពេញ​ក្រោ​នបានដាក់​សម្ពាធ​លើ​ក្រុម​នគរបាលជាតិរហូត​រកបាន ៤​គ្រាប់​មុនដោយ​កីឡាករ Matheus Souza E.Silva នៅ​នាទី​២៧, កីឡាករ Yadai Ogawa នៅ​នាទី​២៩ និង​កីឡាករ Adres Nieto រកបាន ២​គ្រាប់​ម្នាក់ឯងនៅ​នាទី​៥៨ និង​នាទី​៧១។​ ​ដោយឡែក​ក្រុម​នគរបាលជាតិវាយបក​បាន ១​គ្រាប់​ប៉ុណ្ណោះដោយ​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រនៅ​នាទី​៨២ ដោយ​កីឡាករ Otani Soma។ យ៉ាងណាមិញ​មុន​ទទួលបាន ៣​ពិន្ទុ​ត្រឡប់ទៅផ្ទះ​វិញ ភ្នំពេញ​ក្រោ​នបាន​បាត់បង់​សមាជិក​ម្នាក់គឺ​កីឡាករ Yadai Ogawa ក្រោយ​ទទួលបាន​ការពិន័យ​កាត​លឿង​លើក​ទី​២ ស្មើនឹង​កាត​ក្រហមនៅ​នាទី​៨៦។​

​សម្រាប់​ជ័យជម្នះ​ក្រៅ​ដី​នេះដែរ បានធ្វើ​ឲ្យ​ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​នបន្ដ​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់ និង​រកបាន ២៥​ពិន្ទុស្មើ​ក្រុម​កំពូល​តារាង​វិសាខាបន្ទាប់ពី​ឆ្លងកាត់ ១១​ប្រកួត​ឈ្នះ៧ និង​ស្មើ ៤​ប្រកួត​ដូចគ្នា។ ប៉ុន្ដែ​ប្រកួត​បន្ទាប់ ភ្នំពេញ​ក្រោ​ននឹងត្រូវ​ធ្វើការ​ងារ​ធ្ងន់ដោយ​ត្រូវ​ជួប​ក្រុម​ឡើង​ជើង​អង្គ​រថា​យ​ហ្គឺ​រ នៅ​ទឹកដី​ខេត្តសៀមរាបនា​ថ្ងៃទី​១២ ខែកញ្ញា​ចុង​សប្ដាហ៍​នេះ។​ ​ដោយឡែក​ក្រុម​នគរបាលជាតិបាន​បន្ដ​ឈរ​បាត​តារាង ជាមួយ​កំណត់ត្រា​មិនទាន់​ស្គាល់​ឈ្នះ​សោះបន្ទាប់ពី​ឆ្លងកាត់ ១០​ប្រកួត​ស្មើ៣ និង​ចាញ់ ៧​ប្រកួតទើប​រកបាន ៣​ពិន្ទុ​ប៉ុណ្ណោះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm