មេដឹកនាំកូរ៉េខាងជើង បដិសេធជំនួយអន្តរជាតិសម្រាប់ការខូចខាតដោយទឹកជំនន់

2024/08/10 11:32:27 pm        67

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថា នឹងនាំយកជនរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ទៅកាន់រដ្ឋធានីព្យុងយ៉ាង ដើម្បីថែរក្សាពួកគេ ដោយគ្មានជំនួយពីខាងក្រៅ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើដំណើររយៈពេលពីរថ្ងៃនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទៅកាន់តំបន់ Uiju ក្នុងខេត្ត North Pyongan ភាគពាយ័ព្យ ដើម្បីជួបជនរងគ្រោះដោយទឹកជំនន់ ដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន និងផ្តល់ការគាំទ្រដល់ពួកគេ។

លោក បានប្រកាស «ប្រព័ន្ធសង្គ្រោះបន្ទាន់» ដើម្បីនាំយកកុមារ ចាស់ជរា ទាហានពិការ និងម្តាយនៅក្នុងខេត្ត North Pyongan, Jagang និង Ryanggang ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីផ្តល់ការគាំទ្រក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខ រហូតដល់ការកសាង និងជួសជុលផ្ទះរបស់ពួកគេ ត្រូវបានបញ្ចប់។ មនុស្សប្រហែល ១៥.៤០០នាក់ អាចត្រូវបាននាំយកទៅរដ្ឋធានី។

លោក គីម ជុងអ៊ុន ត្រូវបានដកស្រង់សម្តីដោយនិយាយថា៖«ការថែទាំកុមារ ការបណ្តុះបណ្តាល និងការអប់រំ គឺជាកិច្ចការរដ្ឋចម្បងដែលមិនត្រូវបោះបង់ចោលក្នុងស្ថានភាពអាសន្នណាមួយឡើយ» ។

នេះ គឺជាដំណើរចុះត្រួតពិនិត្យលើកទី២ របស់លោក គីម ជុងអ៊ុន ទៅកាន់តំបន់ដែលរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីការធ្វើដំណើររបស់លោក កាលពីសប្តាហ៍មុន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm