រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា​វិញហើយ​បន្ទាប់ពី​ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ នៅប្រទេសឡាវ

2024/08/11 12:01:56 am        1.4 K

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​គណៈប្រតិភូ​ក្រសួង​សុខាភិបាល​កម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់​ពី​បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែល​បាន​ប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ, នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​បំផុត​ក្នុងវិស័យសុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណង​ពិនិត្យ​វឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់​កត្តា​ប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព សុខុមាលភាព របស់ប្រជាជន​ទាំងអស់​ក្នុង​តំបន់​អាស៊ាន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ដែលមានប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន៤គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងប្រទេសទីម័រឡេស្តេរ៍ ដែលជាប្រទេសសង្កេតការ ព្រម​ទាំង​មាន​ការ​ចូលរួមរបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច និង​តំប​ន់​អាស៊ី​អាគ្នេយ៍​។

ក្នុងពេលធ្វើមាតុភូមិ​និវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាន​លើក​ឡើង​ពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពី​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងភាពជាដៃគូ មិនត្រឹម​តែ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ានប៉ុណ្ណោះទេ តែក៏ជាមួយដៃគូសន្ទនាផ្សេងទៀត ដូចជាការប្តេជ្ញា​ចិត្ត​បន្ត​អនុស្សរណៈ​នៃ​ការយោគយល់គ្នារវាងអាស៊ាន-ចិន ការគាំទ្ររបស់​ជប៉ុន​ក្នុង​ការ​បង្កើត​មជ្ឈ​មណ្ឌល​អាស៊ាន​សម្រាប់ការឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈនិងជំងឺឆ្លងសកល កិច្ច​សហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថល​ក្នុង​សេវា​សុខាភិបាល ព្រមទាំងការលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាទៀងទាត់ រវាង​អាស៊ាន-​សហរដ្ឋអាមេរិក ដែលការណ៍នេះនឹងនាំប្រជាជនទូទាំងពិភពលោកមានសុខភាព សុខុមាលភាព ជាពិសេសប្រជាជនកម្ពុជា ក្នុងដំណើរឆ្ពោះ​ទៅ​សម្រេច​បាន​ការ​គ្រប​ដណ្តប់​សុខភាព​ជា​សកល នាឆ្នាំ២០៣៥៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm