កូរ៉េខាងត្បូង និងអាមេរិក នឹងរៀបចំកិច្ចចរចាចែករំលែកការចំណាយលើវិស័យការពារជាតិជុំទី៦ នៅទីក្រុងវ៉ាស៊ីនតោន

2024/08/11 12:20:23 am        111

អ្នកចរចាជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងរៀបចំការចរចាលើកទី៦របស់ពួកគេនៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ដើម្បីកំណត់ចំណែកនៃការចំណាយរបស់ទីក្រុងសេអ៊ូលសម្រាប់ការឈរជើងរបស់កងកម្លាំងសហរដ្ឋអាមេរិក ដែលមានកម្លាំង ២៨.៥០០នាក់នៅកូរ៉េខាងត្បូង (USFK)។ 

លោកស្រី Linda Specht អ្នកចរចាសំខាន់របស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងសន្តិសុខនៅក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍ស្តីពីផែនការរៀបចំការចរចា នៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ។ គណៈប្រតិភូកូរ៉េខាងត្បូង ដឹកនាំដោយលោក Lee Tae-woo អ្នកការទូតជាន់ខ្ពស់មកពីក្រសួងការបរទេសនៃទីក្រុងសេអ៊ូល។

ភាគីទាំងពីរ បានចាប់ផ្តើមការចរចាកាលពីខែមេសា ដែលទំនងជាលឿនជាងធម្មតា ចំពេលមានការរំពឹងទុកថា ប្រសិនបើអតីតប្រធានាធិបតី Donald Trump ត្រឡប់ទៅកាន់តំណែងសេតវិមានវិញ លោកអាចអំពាវនាវឲ្យមានការកើនឡើងនូវចំណែកនៃការចំណាយរបស់ទីក្រុងសេអ៊ូលសម្រាប់ការថែរក្សា USFK តាមរបៀបមួយដែល អាចបណ្តាលឲ្យមានភាពតានតឹង នៅក្នុងសម្ព័ន្ធភាពនេះ។

ចាប់តាំងពីឆ្នាំ ១៩៩១ មក ទីក្រុងសេអ៊ូល បានចែករំលែកការចំណាយមួយផ្នែកសម្រាប់កងកម្លាំង USFK ការសាងសង់មូលដ្ឋានយោធា ដូចជាបន្ទាយ ក៏ដូចជាកន្លែងបណ្តុះបណ្តាល ការអប់រំ ប្រតិបត្តិការ និងទំនាក់ទំនង និងការគាំទ្រផ្នែកភ័ស្តុភារផ្សេងទៀត។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm