អ្នកស្រុកត្រាំកក់ទទួលបានអណ្តូងទឹកស្អាតចំនួន៩ ពីលោកជំទាវ ឌី សុខីទីឃាយុកោ

2024/08/11 12:28:47 am        1.5 K

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៩ ជូន​ប្រជាពលរដ្ឋ​អាស្រ័យផលនៅ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាលមួយប្រជាពលរដ្ឋ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងអស់ លោក​​ជំទាវប្រធានមូលនិធិបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​លោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថាសម្តេច លោកតែង​តែ​គិត​គូរ​ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី បើទោះបីសម្តេច​លោក​មិនបាន​អញ្ជើញ​មក​ផ្ទាល់​ក៏ដោយ។

លោកជំទាវប្រធានមូលនិធិឱ្យដឹងទៀតថា អំណោយអណ្តូងទឹកទាំងនេះ គឺជាអំណោយ​សប្បុរស​ធ​ម៌​ដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ដែល​លោក​តា​លោកយាយសន្សំទុក ធ្វើជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទោះជាលោក​ចែក​ឋាន​ទៅ​ហើ​យ​ក្តី ដើម្បីអោយកូនចៅបន្តជួយដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅជួបការខ្វះខាត នៅតាម​ទី​ជន​បទ ក្នុងប្រទេសកម្ពុជា។

លោក​ជំទាវឱ្យដឹងថា មូលនិធិអណ្តូងទឹកស្អាតបានបង្កើតឡើងជាង១០ឆ្នាំមកហើយ ក្រោម​ការ​ដឹក​នាំដោ​យ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែបច្ចុប្បន្នលោកជំទាវបណ្ឌិត មាន​ភារកិច្ច​ច្រើនដែលត្រូវបំពេញ ទើបផ្ទេរការងារនេះមកលោកជំទាវជាអ្នកដឹកនាំបន្ត។ ដូច្នេះ​លោក​ជំទាវ​រួម​ទាំងស្វាមី តំណាងអោយក្រុមគ្រួសារទាំងមូល បានរួមកំលាំងគ្នាបន្តខិតខំដោយសុទ្ធចិត្ត មិន​ថា​ខែប្រាំង ឬវស្សា ដើម្បីប្រគល់ក៏ដូចជាពិនិត្យអណ្តូងជូន លោកតាលោក​យាយ​បង​ប្អូន​បាន​ប្រើ​ប្រាស់ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ ឆ្លៀតក្នុង​ឱកា​ស​នោះ​លោក​ជំទាវ​ប្រធាន​ សូមផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពឱ្យបានល្អ វៀសវាងឆ្លង​នូវ​ជំងឺ​ដង្កាត់​ផ្សេង​ៗ ជាពិសេសនារដូវវស្សានេះ។

ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ម្ចាស់​អំណោយ​ខាងលើ ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលលោកតែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស​អណ្តូង​ទឹក​ទាំង​នេះ បានរួមចំណែកកាត់បន្ថយការចំណាយរបស់ពួកគាត់បានមួយផ្នែក ខណៈ​ពី​មុន​ត្រូវ​ចំណាយ​ថវិកា​ទិញ​ទឹក​គេ រឺទៅរកទឹកនៅកន្លែងឆ្ងាយៗយកមកប្រើប្រាស់ប្រចាំថ្ងៃ។

សូមបញ្ជាក់ថានៅថានាឱកាសនេះដែរ លោកជំទាវប្រធានមូលនិធិ និងក្រុមការងារ​បាន​នាំយក​អំណោយ​ទ្រនប់​ដៃរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកយាយ លោកតា បងប្អូន អុំពូមីង ដែលបានចូលរួមក្នុងពិធី រួមមានថ្នាំពេទ្យ ក្រណាត់ស ក្រមា និងថវិកា​មួយ​ចំនួន​។ ដោយឡែក កុមារា កុមារី តូចៗទទួលបានកាបូបស្ពាយ ទៅសាលាម្នាក់មួយៗផងដែរ៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm