ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅស្រុកបន្ទាយស្រី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដើម្បីពង្រឹងកិច្ចការមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាជន

2024/08/11 06:40:41 pm        146

សៀមរាប ៖ ឯកឧត្ដម ហេង ធូ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំខ្នារសណ្ដាយ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែសីហា និងលើកទិសដៅអនុវត្តន៍ការងារបន្ត នៅស្នាក់ការគណបក្សឃុំ ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ។

ក្នុងកិច្ចប្រជុំនោះ ប្រធានគណៈកម្មាធិការគណបក្សឃុំ និង ប្រធានសាខាបក្សភូមិទាំង៧ នៃឃុំខ្នារសណ្ដាយ បានរាយការណ៍ពីផែនការសកម្មភាព សម្រាប់អនុវត្តន៍សម្រាប់ខែសីហា និងស្ថានភាពនៃការចុះពង្រឹង និងចងក្រងសមាជិកបក្ស គ្រួសារបក្ស ក្រុមបក្ស និងសកម្មភាពចិញ្ចឹមចលនា នាពេលកន្លងមក។ ទន្ទឹមនោះ ក្រុមការងារគណបក្សស្រុក ក្រុមការងារយុវជនគណបក្សខេត្ត ចុះមូលដ្ឋានឃុំ ក៏បានធ្វើការពិភាក្សាយ៉ាងផុលផុសលើការងារក្នុងមូលដ្ឋានផងដែរ។

ឯកឧត្ដម ហេង ធូ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំខ្នារសណ្ដាយ បានកោតសរសើរ ដល់ក្រុមការងារគណបក្សទាំងថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ ដែលបានបង្ហាញពីឆន្ទ:អនុវត្តន៍ការងារនៅមូលដ្ឋាន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយនោះ ឯកឧត្តម បានផ្ដល់អនុសាសន៍ដល់ សមាជិកបក្ស ត្រូវបន្តបង្កើតក្រុមការងារយុវជន និងធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស ដោយបែងចែកឱ្យបានច្បាស់លាស់ពីស្ថានភាពរបស់សមាជិកបក្ស ជាពិសេសលើករណីធ្វើចំណាកស្រុក ទៅបណ្ដាខេត្តផ្សេង ឬប្រទេសណាមួយ។ឯកឧត្ដម ហេង ធូ បញ្ជាក់ថា ការរៀបចំស្ថិតិសមាជិកបក្ស នៅក្នុងមូលដ្ឋានឱ្យបានត្រឹមត្រូវ គឺជាការបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់ការយកចិត្តទុកដល់គ្រួសារ ដែលមានជីវភាពទន់ខ្សោយ ដើម្បីទទួលបានជាជំនួយផ្សេងៗ មិនតែប៉ុណ្ណោះបើទោះបីជាពួកគាត់ចំណាកស្រុក តែក្រោយពេលដែលពួកគាត់ត្រឡប់មកវិញ ក៏មានឈ្មោះនៅក្នុងគណបក្សប្រជាជនដដែល ដោយសារតែពួកគាត់ត្រូវបានក្រុមការងាររក្សាទុកនៅក្នុងសៀវភៅគ្រួសារបក្សរួចហើយ។ឯកឧត្ដម បន្ថែមថា ការរៀបចំផែនការសកម្មភាព ពង្រឹង និងពង្រីកសមាជិកបក្សជាយុវជន ការបញ្ចូលសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស គឺដើម្បីឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី បន្តយកចិត្តទុកដាក់លើស្ថានភាព ជីវភាព សមាជិកគណបក្សយើងឱ្យបានដិតដល់ជាទីបំផុត ទើបអាចធានាបាននូវការរក្សាបរិមាណ ដែនឹងឈានដល់ការបង្កើនឡើងសមាជិកថ្មីប្រកបដោយចីរភាព។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំ ក៏បានទទួលយកសំណើររបស់សមាជិកបក្ស ដែលស្នើសុំសូឡាបំភ្លឺផ្លូវ ដើម្បីដាក់នៅតាមដងផ្លូវ ដែលមានប្រវែងប្រមាណ ១ ០០០ម៉ែត្រ ដើម្បីលើកកម្ពស់សោភណ្ឌភាព ហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមបង្ការនូវគ្រោះថ្នាក់ចរាចរណ៍នាពេលយប់ ព្រមទាំងសន្តិសុខសុវត្ថិភាពក្នុងឃុំ។ ជាមួយនោះ ឯកឧត្ដម ប្រធានក្រុមការងារ ក៏បានឧបត្ថម្ភថវិកាដល់សមាជិកបក្ស ដែលមានវត្តមាននាពេលនោះ ក្នុងម្នាក់ៗ៥ម៉ឺនរៀលផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm