ប្រធានកិត្តិយសសមាគមនារីខេត្តកំពតប្រាប់ប្រជាពលរដ្ឋឲ្យជឿជាក់លើកការដឹកនាំរបស់រាជរដ្ឋាភិបាល

2024/08/11 06:56:13 pm        46

កំពត ៖ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ជម្រាបជូនដល់ប្រជាពលរដ្ឋឲ្យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលហើយចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ (CLV- DTA) កុំជឿតាមការញុះញ៉ុងរបស់ពួកអគតិ។ 

​ថ្លែងនៅក្នុងពិធីសំណេះសំណាល់ និងចែកអំណោយដល់ជនចាស់ជរា និងស្ត្រីក្រីក្រងាយរងគ្រោះ នៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី ១០ ខែសីហានេះ លោកជំទាវ ហ៊ុនចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសាខាសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពត បានលើកឡើងថា ក្នុងនាមសាខាសមាគមនារីខេត្តកំពត និងក្នុងនាមលោកជំទាវផ្ទាល់ សូមសំដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបពុកម៉ែបងប្អូន អ៊ុពូមីងទាំង៣០គ្រួសារ ដែលអញ្ជើញមកពីភូមិទាំង៥ ក្នុងឃុំកណ្តោល ស្រុកទឹកឈូ។  

លោកជំទាវក៏បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែគិតគូរពីសុខទុក្ខ និងជួយដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់មូលដ្ឋាន។ លោកជំទាវក៏បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍ខេត្តរបស់ឯកឧត្តមអភិបាលខេត្តជាច្រើន មានដូចជា ការស្ថាបនាឆ្នេរខ្សាច់កម្សាន្ត, កសាងរូបសំណាកត្រីសេះសមុទ្រ កសាងនាឡិកាយក្ស មានទម្ងន់ជើងទម្រ ប្រហែលជា ៧០តោន និងនាឡិកាទម្ងន់ប្រហែលជិត ១០តោន ដាក់តាំងនៅមាត់ព្រែកកំពត សម្រាប់ឲ្យបងប្អូន និងភ្ញៀវទេសចរទស្សនា និងអាចមើលម៉ោង ហើយគម្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។ 

លោកជំទាវប្រធានលើកឡើងពី គម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV- DTA) និងគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងប្រវត្តិសាស្ត្រទាំងពីនេះ ផ្តល់ប្រយោជន៍មហាសាលដល់ពលរដ្ឋ និងប្រជាទេសកម្ពុជា មិនដូចជាការលើកឡើងរបស់ពួកអគតិ ថាគម្រោងទាំងពីរ ខ្មែរចាញ់បោកគេ ខ្មែរកាត់ដីឲ្យគេនោះទេ។ លោកជំទាវបានស្នើដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមគាំទ្ររាល់គម្រោងអភិវឌ្ឍន៍ ពិសេសគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាយ វៀតណាម (CLV- DTA) និងគម្រោងព្រែកជីកហ្វូណនតេជោនេះតែម្តង។ 

នៅក្នុងឱកាសនោះដែរលោកជំទាវក៏បាននាំយកអំណោយចំនួនជូនដល់ ពុកម៉ែបងប្អូនយើងចំនួន ៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ១០ គីឡូ ទឹកត្រី១យួរ ត្រីខ១យួរ, ទឹកដោះគោឆៅ១ឡូ មី១កេស និងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺ ផ្តាសាយ,ឈឺក្បាល, ចុកពោះ, រោគ ក្នុង១មុខ១បន្ទះ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        131
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm