នាយករដ្ឋមន្រ្តីអង់គ្លេស លុបចោលគម្រោងឈប់សម្រាកដើម្បីផ្តោតលើការឆ្លើយតបទៅនឹងកុបកម្ម

2024/08/11 08:52:20 pm        45


ប្រភពពីការិយាល័យនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃសៅរ៍ (១០ សីហា) ថា លោកនាយករដ្ឋមន្រ្តី គា ស្តាមើ (Keir Starmer) បានលុបចោលថ្ងៃឈប់សម្រាកដែលបានគ្រោងទុករបស់ខ្លួនដើម្បីផ្តោតលើការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះកុបកម្មប្រកាន់ជាតិសាសន៍ជាបន្តបន្ទាប់ ដែលផ្តោតលើជនមូស្លីម និងជនអន្តោប្រវេសន៍។

មន្ត្រីនគរបាលរាប់ពាន់នាក់នៅតែបន្តបំពេញកាតព្វកិច្ចនៅចុងសប្តាហ៍ ក្នុងករណីអំពើហិង្សាផ្ទុះឡើងម្តងទៀត បើទោះបីជារយៈពេលបួនថ្ងៃជាប់ៗគ្នាមកនេះ បានមើលឃើញក្រុមបាតុករប្រឆាំងតប មានចំនួនច្រើនជាងក្រុមបាតុករប្រឆាំងជនអន្តប្រវេសន៍នៅក្នុងទីក្រុង និងតំបន់នានាទូទាំងប្រទេសក៏ដោយ។

ប្រភពដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះបានឱ្យដឹងថា លោក Starmer នឹងលែងទៅវិស្សមកាលនៅសប្តាហ៍ក្រោយទៀតហើយ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីរូបនេះបានប្រតិបត្តិការយ៉ាងឆាប់រហ័សដើម្បីពន្លឿនការចាប់ខ្លួនអ្នកដែលត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធនឹងកុបកម្ម ខណៈនគរបាលបាននិយាយថា ការចាប់ខ្លួនទំនងជាបន្តជាច្រើនខែ។

កាលពីថ្ងៃសៅរ៍ ក្រុមប្រឹក្សាអគ្គស្នងការនគរបាលជាតិ ដែលតំណាងឱ្យថ្នាក់ដឹកនាំនគរបាល បាននិយាយថា មន្ត្រីជំនាញត្រូវបានបញ្ជាឱ្យតាមចាប់ជនល្មើសតាមប្រព័ន្ធអ៊ីនធឺណិត និងបុគ្គលល្បីឈ្មោះក្នុងអនឡាញ ដែលទទួលខុសត្រូវចំពោះការផ្សព្វផ្សាយភាពស្អប់ខ្ពើម និងញុះញង់ឱ្យមានអំពើហិង្សាទ្រង់ទ្រាយធំបែបនេះ។

គួររម្លឹកថា កុបកម្មបានផ្ទុះឡើងបន្ទាប់ពីការបង្ហោះតាមអ៊ីនធឺណិតមិនពិតបានកំណត់អត្តសញ្ញាណជនសង្ស័យដែលជាឃាតករសម្លាប់ក្មេងស្រី ៣នាក់ក្នុងការវាយប្រហារដោយកាំបិតកាលពីថ្ងៃទី២៩ ខែកក្កដានៅទីក្រុង សៅផត (Southport) ភាគពាយព្យនៃដែនដីអង់គ្លេស ថាជាជនអន្តោប្រវេសន៍ជនជាតិអ៊ីស្លាម៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        4
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm