អាហ្វហ្គានីស្ថាន៖ បរទេសបានស្វាគមន៍ការបង្កើតរដ្ឋាភិបាលថ្មី នៅអាហ្វហ្គានីស្ថានដោយប្រយ័ត្នប្រយែង និងការស្រងាកចិត្តកាលពីថ្ងៃពុធ បន្ទាប់ពីពួកតាលីបង់បានតែងតាំងអតីតយុទ្ធជនប្រកាន់តឹងឡើងកាន់តំណែងកំពូល រួមទាំងមនុស្សជាច្រើនដែលសហរដ្ឋអាមេរិកនឹងផ្ដល់ប្រាក់រង្វាន់ សម្រាប់អ្នកដែលអាចសម្លាប់ពួកគេបាន។

ខណៈក្រុមរដ្ឋមន្ត្រីដែលទើបតែងតាំងថ្មី និងតំណាងរាស្ត្ររបស់ពួកគេគ្រោងនឹងចូលធ្វើការ បន្ទាប់ពីពួកគេត្រូវបានគេតែងតាំងកាលពីល្ងាចថ្ងៃអង្គារ នាយករដ្ឋមន្ត្រីស្តីទី លោក Mohammad Hasan Akhund បានជំរុញឱ្យអតីតក្រុមមន្ត្រីដែលបានភៀសខ្លួនពីអាហ្វហ្គានីស្ថាន វិលត្រឡប់មកប្រទេសវិញដោយពួកគេនឹងធានាសុវត្ថិភាពរបស់មន្ត្រីទាំងនោះ។ លោកបានប្រាប់ទូរទស្សន៍ Al Jazeera ថា យើងបានរងការខាតបង់យ៉ាងធំធេងសម្រាប់ពេលវេលាប្រវត្តិសាស្ត្រនេះ ហើយសម័យនៃការបង្ហូរឈាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ។
មនុស្សរាប់ម៉ឺននាក់បានចាកចេញ បន្ទាប់ពីពួកតាលីបង់បានដណ្ដើមអំណាចកាលពីពាក់កណ្តាលខែសីហា បន្ទាប់ពីយុទ្ធនាការយោធាយ៉ាងឆាប់រហ័សមិននឹកស្មានដល់ ពួកគេភាគច្រើនជាអ្នកជំនាញដែលខ្លាចការសងសឹក ដោយសារតែពួកគេមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ដែលគាំទ្រដោយលោកខាងលិច។ កាន់តែទូលំទូលាយ ប្រជាជនបានជំរុញឱ្យថ្នាក់ដឹកនាំស្រោចស្រង់សេដ្ឋកិច្ចអាហ្វហ្គានីស្ថាន ដែលប្រឈមនឹងអតិផរណា ការខ្វះស្បៀងអាហារកាន់តែធ្ងន់ធ្ងរដោយសារតែគ្រោះរាំងស្ងួត និងការរំពឹងទុកនៃជំនួយអន្តរជាតិត្រូវបានកាត់បន្ថយ ខណៈដែលប្រទេសនានានៅឆ្ងាយពីក្រុមតាលីបង់៕
អត្ថបទ៖ សុខមាន