កីឡាករ​ប្រេ​ស៊ី​ល ៨​នាក់​មិន​អាច​លេង​ឲ្យ​ក្លិប​របស់​ពួកគេ​នៅ Premier League ឡើយ​សប្តាហ៍​នេះ​

2021/09/09 07:21:06 pm        121

​បាល់ទាត់៖ ​កីឡាករ​ប្រេ​ស៊ី​ល ៨នាក់​នឹង​មិនអាច​ប្រកួត​ឱ្យ​របស់​ពួកគេ​ឡើយ​នៅ​ក្របខណ្ឌ English Premier League ចុង​សប្តាហ៍​នេះ បន្ទាប់ពី​អាជ្ញាធរ​បាល់ទាត់​ប្រេ​ស៊ី​ល​ស្នើឱ្យ FIFA អនុវត្ត​ច្បាប់​ដែល​ចែងថា កីឡាករ​មិនអាច​លេង​ឱ្យ​ក្លិប​អាជីព​របស់​ពួកគេ​បានឡើយ​ នៅពេល​ចប់​បេសកកម្ម​ជួយ​ក្រុម​ជំរើសជាតិ​របស់​ពួកគេ​។

​​មានន័យថា​រាប់​ពីថ្ងៃ​ចុងក្រោយ​នៃ​កាលវិភាគ​របស់ FIFA គឺ​ថ្ងៃទី១០ សុពលភាព​ដល់​ថ្ងៃទី១៤ ដែល​កីឡា​ករទាំង ៨នាក់​នោះ​មិនអាច​លេង​ឱ្យ​ក្លិប​អាជីព​របស់​ពួកគេ​។ ​​បើ​បែបនេះ​មែន Liverpool, Manchester City, Chelsea, Manchester United និង Leeds United សុទ្ធតែ​រង​ផលប៉ះពាល់​ទាំងអស់​។ ​​នេះ​អាចជា​ការសង​សឹក​មួយ​ពី​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​ទៅលើ English Premier League ដែល​កន្លងមកបាន​ហាមឃាត់​កីឡាករ​របស់ខ្លួន ​មិនឱ្យ​ចេញទៅ​ជួយ​ក្រុម​ជំរើសជាតិ​ដែល​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​ចក្រភព​អង់គ្លេស​។ ​​តែ​ក្នុងចំណោម​កីឡាករ​ទាំង ៨នាក់​នោះ​មិនមាន​ខ្សែប្រយុទ្ធ Richarlison មួយ​ដែល​ក្លិប​ Everton អនុញ្ញាតឱ្យ​ចាកចេញ​ទៅ​ជួយ​ក្រុម​ប្រេ​ស៊ី​ល​។

​​ក្នុងចំណោម ៨នាក់​នោះ​មាន​កីឡាករ Liverpool ដល់​ទៅ ៣នាក់​រួមមាន​អ្នកចាំទី Alisson Becker, Roberto Firmino និង Fabinho ចំណែក Manchester City មាន​ពីរ​នាក់​គឺ Gabriel Jesus និង​អ្នកចាំទី Ederson ឯ Leeds មាន​ម្នាក់​គឺ Raphinha និង Manchester United មាន​ម្នាក់​គឺ Fred​។ ​​ក្រៅពី​ប្រេ​ស៊ី​ល ម៉ិ​ក​ស៊ី​ក ប៉ា​រ៉ា​ហ្កា​យ និងឈី​លី​ក៏បាន​ធ្វើ​រឿង​ដូច​ប្រេ​ស៊ី​ល​ដែរ មានន័យថា ​កីឡា​ករ ៣​រូប​មាន​ម៉ិ​ក​ស៊ិ​ក Raul Jimenez, ប៉ា​រ៉ា​ហ្កា​យ Miguel Almiron និង Francisco Sierralta​។ ​យ៉ាងណាក្តីយើង​នៅ​មិនទាន់​ដឹង​ផ្លូវការ​យ៉ាងណា​ឡើយ ខណៈ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការចរចា​ដោះស្រាយ​បញ្ហា​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm