មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោកស្រី Machado អំពាវនាវឱ្យធ្វើបាតុកម្មទ្រង់ទ្រាយធំ

2024/08/12 06:32:05 pm        215

មេដឹកនាំបក្សប្រឆាំងធំរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Maria Corina Machado បានអំពាវនាវកាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា សម្រាប់ការធ្វើបាតុកម្មទ្រង់ទ្រាយធំជាសាកល ដើម្បីប្រជែងទៅនឹងលទ្ធផលនៃការបោះឆ្នោតដែលមានភាពចម្រូងចម្រាស់របស់ប្រទេស។

នៅក្នុងវីដេអូមួយនៅលើគណនីបណ្តាញ X លោកស្រី Machado បានអំពាវនាវឱ្យប្រជាជនវ៉េណេស៊ុយអេឡា នៅក្នុងប្រទេស និងនៅជុំវិញពិភពលោក រៀបចំ និងចេញធ្វើបាតុកម្មដើម្បីទាមទារឲ្យ «ពិភពលោកគាំទ្រដល់ជ័យជំនះរបស់បេក្ខជនខ្លួន និងទទួលស្គាល់ការពិត និងអធិបតេយ្យភាពដែលមានការគាំទ្រ» នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា។

ប្រធានាធិបតី លោក Nicolas Maduro បានទទួលជ័យជម្នះ ៥១% នៅក្នុងការបោះឆ្នោតកាលពីខែមុន ខណៈគណបក្សប្រឆាំងនយោបាយអះអាងថាបេក្ខជនរបស់ខ្លួន បានឈ្នះដោយទទួលបានសំឡេងរាប់លាន។

អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា នៅមិនទាន់បញ្ចេញចំនួនសរុបនៃសន្លឹកឆ្នោតលម្អិតនៅឡើយទេ។ ការអំពាវនាវរបស់លោកស្រី Machado ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់តុលាការកំពូលប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ទី១០ សីហា ថាតុលាការ មិនបានទទួលភស្តុតាងពីក្រុមចម្រុះគណបក្សប្រឆាំង ទាក់ទងទៅនឹងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៨ ខែកក្កដា ដែលមានជម្លោះនោះទេ។

តុលាការបានព្រមានថា ការសម្រេចរបស់ខ្លួន ក្នុងការកំណត់អ្នកទទួលជ័យជម្នះនឹងត្រូវបញ្ចប់។ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលមានភាពចម្រូងចម្រាស់ កងកម្លាំងសន្តិសុខប្រទេសវេណេស៊ុយអេឡា បានបើកការបង្ក្រាបលើអ្វីដែលអាជ្ញាធរនិយាយថាជាឧក្រិដ្ឋជនហិង្សា និង បានចាប់ខ្លួនមនុស្សជាង២.០០០នាក់។ ក្រុមតស៊ូមតិ និយាយថា អ្នកដែលត្រូវបានចាប់ខ្លួនគឺជាបាតុករសន្តិវិធី ដែលត្រូវបានគេកំណត់គោលដៅសម្រាប់ការគាបសង្កត់។

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        25
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm