ប្រណាំងម៉ូតូ៖ កីឡាករ Jeffrey Herling បានយកឈ្នះការប្រកួតប្រណាំងម៉ូតូ MXGP នៅ Afyon ប្រទេសទួរគីដែលជាជុំទី៩ នៃរដូវកាល ២០២១ របស់ FIM Motocross World Championship នៅថ្ងៃពុធម្សិលមិញ។

កីឡាកររបស់ក្រុម KTM, Jeffrey Herling បានយកឈ្នះការប្រកួតទី១ និងបានលេខ២ នៅការប្រកួតទី២ ដើម្បីគ្រប់ពិន្ទុយកឈ្នះការប្រកួតទាំងមូល។ ចំណែក Tim Gajser របស់ក្រុម HRC ទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយឈ្នះការប្រកួតទី២ ខណៈកីឡាករ Tony Cairoli ទទួលបានចំណាត់ថ្នាក់លេខ៣។ យ៉ាងណាក្តី Tim Gajser នៅតែបន្តនាំមុខគេក្នុងតារាងចំណាត់ថ្នាក់ពិភពលោកដដែលមាន ៣៥៥ពិន្ទុតាមពីក្រោយដោយ Romain Fabvre មាន ៣២៧ពិន្ទុ និងលេខ៣ Tony Cairoli មាន ៣២៦ពិន្ទុ។ រីឯអ្នកឈ្នះនៅទួរគីនេះ Jeffrey Herling ឈរលេខ៤ មាន ៣២១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ