គ្រូ និងសិស្សនៅខេត្តកណ្តាល គាំទ្រកិច្ចសហប្រតិបត្តិការ CLV-DTA ដែលជំរុញកំណើន សេដ្ឋកិច្ច និងការ​អភិវឌ្ឍនៅតំបន់ព្រំដែន

2024/08/12 06:42:43 pm        420

បណ្តាគ្រូ និងសិស្សានុសិស្ស នៅខេត្តកណ្តាល បាននាំគ្នាថ្លែងសារគាំទ្រ និងបង្ហាញ​ជំនឿទុកចិត្ត​ខ្ពស់​ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋា​រចនា​សម្ព័ន្ធ ជំរុញការតភ្ជាប់ការដឹកជញ្ជូន ខេត្តចំនួន ៤ រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្តស្ទឹងត្រែង​ឲ្យ​មានការរីកចម្រើន នៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាលខ្លួនឯង និងក្នុងក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA។

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យហ៊ុន សែន តាខ្មៅ ក៏ដូចវិទ្យាល័យនានាទៀត បាន​ថ្លែង​ប្រាប់BTV នៅថ្ងៃទី១២ ខែសីហានេះថា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ គឺ​បាន​ស្តាប់​ការ​ពន្យល់អស់ហើយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការបង្ហាញ​របាយការណ៍​ពន្យល់​បន្ថែ​ម​ពី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម គឺបានធ្វើ​ឲ្យប្រជាពលរដ្ឋទាំងអស់គ្នា​យល់ច្បាស់​អំពី​​ការងារ​អភិវឌ្ឍន៍​ក្នុងក្របខណ្ឌ CLV DTA លើកិច្ចជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ខេត្តទាំងបួនខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង របស់កម្ពុជាឲ្យមានអភិវឌ្ឍទាំងលើវិស័យធនធានមនុស្ស មាន​របាយ​កម្រិត​ជីវភាព​ប្រជាជនស្មើៗគ្នារវាងទីក្រុង និងជនបទ តភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ ទៅកាន់​ប្រទេស​នានា និងបង្កើតឲ្យមានខ្សែព្រំដែនសន្តិភាពជាដើម។

សូមបញ្ជាក់ថា តាមរបាយការណ៍ក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV DTA ដែលពន្យល់បង្ហាញដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា ការអភិវឌ្ឍ​ក្រប​ខណ្ឌ CLV DTA នេះ គឺផ្តោតសំខាន់តែលើ ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ព្រមទាំងរួម​បញ្ចូល​ទាំង​ការងារ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សង្គម​កិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការពារ និងអភិវឌ្ឍ បរិស្ថាន និងវប្បធម៌ សុខាភិបាល ការធានាសុវត្ថិភាព សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការ​រក្សា​តុល្យភាព​រវាង​ការអភិវឌ្ឍ និងអភិរក្សបរិស្ថានផងដែរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        157
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        85
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm