អ្នកបើកយន្តហោះបានស្លាប់ ខណៈឧទ្ធម្ភាគចក្រធ្លាក់លើដំបូលសណ្ឋាគារនៅអូស្ត្រាលី

2024/08/12 06:52:03 pm        475

អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទ (១២ សីហា) នេះថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ទៅលើដំបូលសណ្ឋាគារមួយក្នុងទីក្រុងទេសចរណ៍ដ៏ពេញនិយមភាគខាងជើងប្រទេសអូស្ត្រាលី នៅទីក្រុង ឃែនស៍ (Cairns) ដោយបានសម្លាប់អ្នកបើកយន្តហោះ (ពីឡុត) និងបង្ខំឱ្យមានការជម្លៀសភ្ញៀវរាប់រយនាក់ចេញពីសណ្ឋាគារ។

នគរបាលរដ្ឋ ឃ្វីនស៍លែន (Queensland) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងនៅម៉ោងប្រហែល ២ទៀបភ្លឺថ្ងៃចន្ទ បន្ទាប់ពីឧទ្ធម្ភាគចក្រម៉ាស៊ីនភ្លោះបានបុកជាមួយដំបូលសណ្ឋាគារ បណ្តាលឱ្យមានភ្លើងឆេះនៅលើដំបូលអគារ និងបង្កឱ្យមានការជម្លៀសចេញ។

នគរបាលបាននិយាយថា ការស៊ើបអង្កេតធ្វើកោសល្យវិច្ច័យកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណអ្នកបើកយន្តហោះជាផ្លូវការ។ អាជ្ញាធរបន្ថែមថា អ្នកបើកឧទ្ធម្ភាគចក្រតែម្នាក់គត់នោះបានស្លាប់នៅកន្លែងកើតហេតុ ហើយភ្ញៀវសណ្ឋាគារពីរនាក់ ដែលជាបុរសវ័យ ៨០ឆ្នាំ និងស្ត្រីវ័យ ៧០ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពនឹងនរ។

ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានរាយការណ៍ថា ឧបទ្ទវហេតុធ្លាក់នេះបានកើតឡើងនៅសណ្ឋាគារ ហ៊ីលតុនស៍ ដាប់ប៊ល ទ្រី (Hilton's Double Tree) ក្នុងទីក្រុង Cairns ដែលជាច្រកទ្វារដ៏សំខាន់ទៅកាន់តំបន់ថ្មប៉ប្រះទឹក ហ្រ្គេត បារៀ រីហ្វ (Great Barrier Reef) ដ៏ពេញនិយមរបស់អូស្ត្រាលី នៅម៉ោងប្រហែល ១:៥០នាទីព្រឹកព្រលឹម (ម៉ោងក្នុងស្រុក) នៅថ្ងៃចន្ទ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ស្លាបចក្រចំនួនពីររបស់ឧទ្ធម្ភាគចក្របានដាច់ចេញ និងមួយបានធ្លាក់នៅក្នុងអាងទឹករបស់សណ្ឋាគារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm