ឯកឧត្តម វ៉ាត់ ចំរើន៖ វត្តមាន វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិក បានជះឥទ្ធិពលខ្ពស់​លើពិភពលោក

2024/08/12 07:41:51 pm        628

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា​អគ្គលេខាធិការ​អូឡាំពិក​កម្ពុជា(NOCC) បានបង្ហាញនូវមោទនភាព ចំពោះវត្តមានតារារ៉េបដ៏ល្បីកម្ពុជា លោក វណ្ណដា ដែល​ត្រូវ​បានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងម្ចាស់ផ្ទះបារាំង ជ្រើសរើស​ចូល​រួម​ច្រៀង​អបអរសាទរពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីល្ងាច​ថ្ងៃ​ទី១១ ខែសីហា ។

សកម្មជនចលនាអូឡាំពិកកម្ពុជាដដែល បានចាត់ទុកការបង្ហាញវត្តមានលើឆាក នៃ​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡាដ៏ធំប្រចាំរដូវកាល ៤ឆ្នាំម្ដងនេះ បានជះឥទ្ធិពលខ្ពស់ទៅលើពិភពលោក តាម​រយៈការបង្ហាញនូវទេពកោលសល្យ និងលក្ខណៈពិសេសរបស់ វណ្ណដា ក្នុងនាម​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ហើយក៏ជាការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជម្រើសចាតិកម្ពុជា ទោះបីលទ្ធផល​ការ​ប្រកួត​យ៉ាងណា ត្រូវបន្ដខិតខំប្រឹងប្រែង ពិសេសការពារនូវសន្ដិភាព ដើម្បីមានឱកាស​បង្ហាញ​សមត្ថភាព និងទេពកោសល្យលើឆាកអន្ដរជាតិ មិនថាកីឡា ឬសិល្បៈនោះទេ ។

គួរដឹងថា វណ្ណដា ត្រូវបានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើល ក្នុងចំណោមសិល្បករ​អន្ដរជាតិ​ល្បីៗ​ជា​ច្រើន ក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ នៅកីឡដ្ឋាន Stade De France នៃ​ទីក្រុង​ប៉ារីស ប្រទេសបារាំង ដោយកំពូលតារារ៉េបវ័យក្មេងកម្ពុជារូបនេះ បានលើកយកបទ «Time To Rise» ទៅច្រៀង ហើយបានទទួលការសាទរជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ គ្រាដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​លើ​ពិភពលោក ក៏បានចុះផ្សាយនូវវត្តមានតារាងចម្រៀងកម្ពុជា ក្នុងពិធីបិទ​ព្រឹត្តិការណ៍​ពិភពលោក ៤ឆ្នាំម្ដងនេះផងដែរ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm