ឱកាសការងារជាង ៥ពាន់កន្លែង ត្រៀមតាំងបង្ហាញក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នៅផ្សារអ៊ីអន សែនសុខ

2024/08/12 09:33:49 pm        458

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និង​មគ្គទេសក៍​អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត ចាប់ថ្ងៃទី១៦ ដល់ទី១៨ ខែសីហា ឆ្នាំ​២០២៤​ខាងមុខនេះ នៅផ្សារទំនើប អ៊ីអន សែនសុខ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែសីហានេះ បានឲ្យដឹងថា ក្នុង​ឱកាសអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និង​មជ្ឈ​មណ្ឌល​ការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគម​សហព័ន្ធ​សិស្សនិស្សិត​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និងវិជ្ជាជីវៈ គាំទ្រដោយក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី នឹងរៀបចំ​ពិព័រណ៍​ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) ជា​មួយ​ឱកាសការងារជាង ៥ពាន់កន្លែង សម្រាប់ឲ្យយុវជន និងអ្នកស្វែងរកការងារអាច ដាក់​ពាក្យ​ស្វែង​រក​ការងារដោយផ្ទាល់ និងធ្វើការសម្ភាសភ្លាមៗ។

ពិព័រណ៍ការងារនេះ នឹងនាំមកនូវក្រុមហ៊ុនធំៗចំនួន២០ ដែលនឹងផ្តល់​ឱកាស​ការងារ​ជា​ច្រើន​វិស័យ​ មានដូចជា៖ វិស័យធនាគារ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ និងធានារាប់រង វិស័យអចលនវត្ថុ វិស័យ​សណ្ឋាគារ និងបដិសណ្ឋារកិច្ច វិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ វិស័យ​លក់ដុំ និង​លក់រាយ វិស័យសេវាកម្មផ្សេងៗ និងវិស័យឧស្សាហកម្ម។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមថា នៅក្នុងពិព័រណ៍ការងារ និង​មគ្គទេសក៍​អាជីពនាពេលខាងមុខនេះ យុវជន និងសាធារណជន ក៏អាចទទួល​បាន​ការ​ផ្តល់​សេវា​កាហ្វេ Robot Coffee ដ៏ភ្ញាក់ផ្អើល ដែលបង្កើតដោយស្នាដៃកូនខ្មែរ ព្រមទាំងអាច​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសណាមួយ ដែលជាកម្មវិធីអាទិភាពមួយរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លើសពីនេះ យុវជន និងសាធារណជនទូទៅ ដែលមាន​គ្រប់​លក្ខ​ខណ្ឌអាចមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. នៅសាខា ប.ស.ស. នៅជាន់ទី២ និងអាច​ដាក់​ឯកសារទូទាត់សំណងអត្ថប្រយោជន៍របបសន្តិសុខសង្គមបាន នៅសាខា ប.ស.ស. ព្រម​ទាំង​អាច​ចូលរួមកំសាន្តជាមួយក្រុមតន្ត្រីនាពេលល្ងាច ជាមួយឱកាស​ទទួល​បាន​រង្វាន់​ជា​ច្រើន​ពី​ការ​ឆ្លើយ​សំណួរ​ងាយៗ ក្នុងព្រឹត្តិការណ៍នេះផងដែរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        214
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm