ការប្រឡងគ្រូបឋមសិក្សា ឈានដល់ការប្រឡងចុងក្រោយជ្រើសរើសយកអ្នកជាប់ ១ ៣៤៧នាក់

2024/08/12 10:10:41 pm        1.0 K

ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី ២ បានចាប់​ផ្ដើម​ដំណើរការ​នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។ ការប្រឡងនេះ ជាការប្រឡងលើកចុងក្រោយ ដោយនឹង​ជ្រើស​រើស​អ្នកជាប់ត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ។

ការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី ២ បានចាប់ផ្ដើមដំណើរការ នៅម៉ោង ១២. ០០ថ្ងៃត្រង់ ដោយមានបេក្ខជនសរុបចំនួន ៤ ៣២១នាក់។ ការប្រឡងនេះ ជា​ការ​ប្រឡង​លើ​ក​ចុង​ក្រោយ ធ្វើឡើងក្រោមការត្រួតពិនិត្យ និងកាត់វិញ្ញាសាដោយផ្ទាល់ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមាន មន្ត្រីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និងអ្នកសង្កេតការណ៍ជាច្រើនរូប។

ការប្រឡងលើកចុងក្រោយនេះ ប្រព្រឹត្តិទៅនៅ ទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និងនៅសាលាភូមិន្ទរដ្ឋបាល។ ចំពោះវិញ្ញាសា ប្រឡង គឺបេក្ខជន​ត្រូវ​ប្រឡង​លើ​មុខ​វិជ្ជាឯកទេស គឺមុខវិជ្ជាភាសាខ្មែរ និងមុខវិទ្យាគណិតវិទ្យា។ ការប្រឡងមានរយៈពេល ២ម៉ោង សម្រាប់ ១មុខវិជ្ជា។

ក្នុងឱកាសចូលកាត់វិញ្ញាសា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្ដាំផ្ញើការសួរសុខទុក្ខ ពី​សម្ដេចធីបតីនាយករដ្ឋមន្ត្រី ទៅកាន់បេក្ខជនទាំងអស់។ ឯកឧត្តម លើក​ទឹក​ចិត្តឱ្យបេក្ខជន​ប្រឹង​ប្រែង​​ឱ្យ​អស់ពីសមត្ថភាព ដើម្បីអាចជាប់ក្នុងការប្រឡងនេះ។

ក្រោយ​ប្រកាសលទ្ធផល បេក្ខជន ដែលប្រឡងជាប់ ត្រូវមានកាតព្វកិច្ច ជាច្រើនបន្ថែមទៀត ពុំ​ទាន់​ចេញបង្រៀននៅតាមសាលាគោលដៅភ្លាមៗនោះទេ។ កាតព្វកិច្ចដំបូងគេ គឺបេក្ខជនត្រូវ ប្រគល់​ជូន ឯកសារផ្លូវការ បញ្ជាក់ពីសុខភាព សញ្ញាបត្រ ដើម្បីមន្ត្រីក្រសួងអប់រំ ធ្វើការពិនិត្យ ការពារ​ការក្លែងឯកសារ ឬមានការពាក់ព័ន្ធសារធាតុញៀន។ កិច្ចការសំខាន់ទី ២ គឺត្រូវឆ្លង​កាត់​ការ​បណ្ដុះ ២ឆ្នាំ ឬរយៈពេល ៤ឆ្នាំ ទៅតាមការជ្រើសរើស​ក្នុង​ការ​ដាក់​ពាក្យរបស់​បេក្ខជន​នីមួយៗ​។ នេះជាការបញ្ជាក់របស់ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

ការប្រឡងជ្រើសរើសគ្រូបឋមសិក្សានេះ គឺកំណត់យកតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០​នាក់ និងប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ២ចំនួន ១ ០៤៧នាក់។ ការប្រឡង​លើក​ចុង​ក្រោយ​នេះ នឹងកំណត់យកបេក្ខជនជាប់ត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm