មួយឆ្នាំក្នុងអាណត្តិទី៧ អាជ្ញាធរបង្កើនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈធ្វើឱ្យពលរដ្ឋពេញចិត្ត

2024/08/12 10:19:16 pm        953

រយៈពេលពេញមួយឆ្នាំ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ អាជ្ញាធរនៅតាមមូលដ្ឋាន បាន​បន្ត​បង្កើន​ប្រសិទ្ធភាពខ្ពស់ លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

តាមរយៈ​យន្តការច្រកចេញចូលតែមួយ នៅតាមបណ្តារដ្ឋបាលសង្កាត់ និងខណ្ឌ​ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញ បានកំពុងដើរតួនាទីយ៉ាងសម្ខាន់ សម្រាប់បម្រើលើការផ្តល់សេវាឱ្យបានលឿនរហ័ស និង​ប្រកបដោយទំនុកចិត្តជូនប្រជាពលរដ្ឋ ដើម្បីទទួលបានតម្រូវការឯកសារយកទៅប្រើប្រាស់ ។

លោកយី ធីរ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ ទទួលបន្ទុកការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ បានប្រាប់ឱ្យដឹងថា ពេញមួយឆ្នាំ ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ រដ្ឋបាលខណ្ឌបាន​ផ្តល់​សេវា​សាធារណៈ ជាង៥ម៉ឺនសេវា ជូនប្រជាពលរដ្ឋ ដែលភាគច្រើន ជាសេវានីត្យានុកូលកម្ម និង​អត្រានុកូលដ្ឋាន ដែលមានចំនួនពលរដ្ឋច្រើនបានមកទទួល ។

ពលរដ្ឋបានមកទទួលសេវា បានមើលឃើញថា ៖ ក្នុងអាណត្តិទី៧ ដែលដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ពិតជាបានយកចិត្តទុកដាក់ខ្ពស់​ចំពោះ​ការ​បម្រើ​សេវាសាធារណៈ​ជូន​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាននីមួយៗ ។ ពលរដ្ឋបន្តថា ការបម្រើសេវា ពិតជាលឿនរហ័ស មានតម្លាភាព និង​មិន​មាន​ការបង់ប្រាក់កាសនោះឡើយ ដែលនេះ គឺជាការសម្រួលភាពងាយស្រួលសម្រាប់ពួកគាត់ អាច​ឆាប់ទទួលបានឯកសារយកទៅប្រើប្រាស់តាមតម្រូវការរៀងៗខ្លួន ។

សូមបញ្ជាក់ថា ការផ្តល់សេវាសាធារណះនេះ ក៏ជាការងារអាទិភាពចម្បងដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧​ បានគិតគូរ និងតែងតែបានបន្ត​ជំរុញ​ជា​បន្ត​បន្ទាប់​ទៅ​មន្ត្រី​អនុវត្ត​នៅ​តាម​មូល​ដ្ឋាន​ឱ្យ​បង្កើន​នូវ​ការយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើយ៉ាងណាធានាសំដៅប្រសិទ្ធិភាព ជៀសវៀង​ការ​យឺត​យ៉ាវ បង្កជាក្តីថ្នាំងថ្នាក់ណាមួយប៉ះពាល់ប្រជាពលរដ្ឋ ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm