រដ្ឋមន្ត្រីការបរទេស លោក Wang និយាយថា ចិនគាំទ្រអ៊ីរ៉ង់ការពារសន្តិសុខ

2024/08/12 10:36:31 pm        126


តាមរយៈការហៅទូរសព្ទមួយ កាលពីថ្ងៃអាទិត្យ (ទី១១ ខែសីហា) រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់ថា ប្រទេសចិនគាំទ្រអ៊ីរ៉ង់ការពារ «អធិបតេយ្យភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូរជាតិ» របស់ខ្លួន ដោយការលើកឡើងរបស់លោកនេះត្រូវបានគេដឹង នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

អំឡុងពេលសន្ទនាគ្នាតាមទូរសព្ទនោះ លោក Wang បានលើកឡើងម្តងទៀតនូវការថ្កោលទោលរបស់ទីក្រុងប៉េកាំង ចំពោះការធ្វើឃាតលើប្រមុខក្រុមហាម៉ាស គឺលោក Ismail Haniyeh ក្នុងទីក្រុងតeអេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ដោយនិយាយថា ការវាយប្រហារនេះបានរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ និងគំរាមកំហែងដល់ស្ថិរភាព ក្នុងតំបន់។

អ៊ីរ៉ង់ និងក្រុមអ៊ីស្លាមហាម៉ាសប៉ាឡេស្ទីន បានចោទអ៊ីស្រាអែលថា បានធ្វើការវាយប្រហារដែលបានសម្លាប់លោក Haniyeh។ ប៉ុន្តែអ៊ីស្រាអែល ទាំងមិនបានអះអាង ឬបដិសេធទទួលខុសត្រូវលើការសម្លាប់នេះឡើយ ដោយហេតុការណ៍នេះបាននាំឲ្យមានការព្រួយបារម្ភថា សង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា កំពុងក្លាយជាសង្រ្គាមមជ្ឈិមបូព៌ាធំឡើងៗ។ ចំណែកអ៊ីរ៉ង់បានប្ដេជ្ញាផ្ដល់មេរៀនដល់អ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរ ជុំវិញការធ្វើឃាតនេះ។

ពាក់ព័ន្ធនឹងករណីនោះ ក្រសួងការបរទេសចិន បានឲ្យដឹងថា លោក Wang បានប្រាប់រដ្ឋមន្ត្រីការបរទេសស្តីទីអ៊ីរ៉ង់ លោក Ali Bagheri Khan ថា ការសម្លាប់លោក Haniyeh «បានប៉ះពាល់ដោយផ្ទាល់ដល់ដំណើរការចរចាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ព្រមទាំងធ្វើឲ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។ លោក Wang ត្រូវបានដកស្រង់សម្តី ដែលនិយាយថា៖ «ប្រទេសចិនគាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូរជាតិរបស់ខ្លួន ស្របតាមច្បាប់»។ 

គួរបញ្ជាក់ដែរថា កាលថ្ងៃទី១១ ខែសីហានោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានតែងតាំងលោក Abbas Araqchi ជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេស។ លោក Araqchi ធ្លាប់ជាប្រធានអ្នកចរចារបស់អ៊ីរ៉ង់ក្នុងកិច្ចចរចានុយក្លេអ៊ែរពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm