ភាពក្លាហាន និងចេះសម្របខ្លួនក្នុងមជ្ឈដ្ឋានជុំវិញនឹងជំរុញឱ្យយុវជនកាន់តែមានសក្កានុពល

2024/08/12 11:53:15 pm        867

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជនគឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ ជាតិ យុវជនត្រូវខិតខំពង្រឹងសមត្ថភាពចំណេះដឹងជាពិសេសត្រូវមានភាពក្លាហាន និងត្រូ​វ​ចេះបត់​បែន​ខ្លួន​ក្នុង​មជ្ឈដ្ឋាន​ជុំវិញ​ដើម្បីឲ្យក្លាយជាយុវជនកាន់តែមានសក្តានុពលដើម្បី​អាច​ចាប់​យក​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ក្នុង​វិស័យការងារនាពេលអនាគត ។

នេះជាការលើកឡើងរបស់យុវតី ឡេង ម៉ូលីណា ជាជំនួយការកម្មវិធីរបស់អង្គការតម្លាភាពកម្ពុជា ដែល​ធ្វើ​ការ​ឡើង​ជិតស្នឹតជាមួយយុវជននិងស្រ្តីនៅតាមបណ្តាខេត្តនានាទៅលើការលើកកម្ពស់សិទ្ធអំណាចស្រ្តី យុវជន និងពលរដ្ឋ។ យុវតី ឡេងម៉ូលីណា បានបញ្ជាក់ថា : ត្បិតថា​ខ្លួន​ទើប​បញ្ចប់​ការ​សិក្សា​បរិញ្ញាប័ត្រ​ជំនាញ​ទំនាក់ទំនងអន្តរជាតិជិត១ខែកន្លងមកនេះក៏ដោយ , តែដោយសារតែកន្លងមកយុវតីរូបនេះ បាន​ចូលរួមធ្វើការសង្គម និងបានចូលរួមក្នុងវេទិកាជាច្រើនទាំងក្នុងប្រទេស និងនៅ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ទើបធ្វើឲ្យយុវតីរូបនេះ ទួលបានបទពិសោធន៍ច្រើននិងមានឱកាសការងារខ្ពស់។ យុវតី​ឡេង​ ម៉ូលីណា បានបញ្ជាក់ទៀតថា : ក្រៅពីការខឹតខំសិក្សា ពង្រឹងសមត្ថភាពខ្លួនឯងហើយ យុវជន​ត្រូវចេះ​ចូលរួមធ្វើការងារសង្គម ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ក្នុងការពង្រឹងភាពក្លាហាន រួមទាំង​អាច​ចេះ​សម្រប​ខ្លួនក្នុងមជ្ឈដ្ឋានជំវិញខ្លួនធ្វើឲ្យខ្លួនឯងកាន់តែមានសក្តានុពលបន្ថែមទៀត ។

យុវតី ឡេងម៉ូលីណា បានចែករំលែកនូវគន្លឹះសំខាន់ៗទៅកាន់យុវជនខ្មែរ បន្ថែមទៀតថា យុវជន​ក៏​មាន​តួនាទី​សំខាន់​ចូល​រួមក្នុងកិច្ចអភិវឌ្ឍន៍ជាតិតាមរយៈ ការតាមដាន​នូវ​ការ​អភិវឌ្ឍន៍​របស់​ជាតិ និង​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​បញ្ហា​របស់​សង្គម ដើម្បីឈានដល់ការចូលរួមដោះស្រាយរួមគ្នាជាមួយ​យុវជន​ដ៏ទៃទៀត​ដែលធ្វើឲ្យ​សង្គមជាតិល្អប្រសើរកាន់តែខ្លាំងបន្ថែមទៀត។

ជាការកត់សម្គាល់បច្ចុប្បន្នយុវជនកម្ពុជាកាន់តែច្រើន បាននឹងកំពុងតែប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹង​សមត្ថភាព​របស់​ខ្លួនឯង, ជាពិសេសបានចូលរួម​លើ​កិច្ចការ​សង្គម​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ទទួល​បាន​បទ​ពិសោធន៍ និងឱកាសកាន់តែច្រើនក្នុងវិស័យការងារ ស្របពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់ខ្លាំងកិច្ចអភិវឌ្ឍន៍​មូលធន​មនុស្ស​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​នា​ពេល​អនាគត៕ អត្ថបទ៖ សុធារី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm