ចិនជំរុញឲ្យបន្ធូរបន្ថយភាពតានតឹង ខណៈអ៊ុយក្រែនរុលទៅមុខ ក្នុងការប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី

2024/08/13 01:30:09 am        107

ប្រទេសចិន នៅថ្ងៃចន្ទ (ទី១២ ខែសីហា) បានជំរុញឲ្យភាគីទាំងអស់ ក្នុងសង្គ្រាមអ៊ុយក្រែន បន្ថយភាពតានតឹង ខណៈកងកម្លាំងរបស់ក្រុងគីវ បានរុលចូលយ៉ាងជ្រៅទៅក្នុងតំបន់ព្រំដែនរបស់តំបន់ Kursk របស់រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់ក្រុងប៉េកាំង។

មន្ត្រីសន្តិសុខអ៊ុយក្រែនម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា ទីក្រុងគីវ បានដាក់ពង្រាយទាហានរាប់ពាន់នាក់ សម្រាប់ប្រតិបត្តិការដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ដោយនាំមុខនៅសមរភូមិ បន្ទាប់ពីមានការរុលទៅមុខយឺតៗជាច្រើនខែរបស់រុស្ស៊ី នៅទូទាំងភាគខាងកើត ។

ការវាយលុកហាក់ដូចជាធ្វើឲ្យវិមានក្រឹមឡាំងភ្ញាក់ផ្អើល ដោយកងទ័ពរបស់ក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យ (ទី១១ ខែសីហា) ទំនងជាទទួលស្គាល់ថា អ៊ុយក្រែនអាចវាយលុកចូលដែនដីខ្លួនបានចម្ងាយដល់ទៅ ៣០គីឡូម៉ែត្រ នៅតំបន់ជាក់លាក់មួយចំនួន។

ជាការឆ្លើយតបទៅនឹងការវាយលុកនេះ ទីក្រុងប៉េកាំង នៅថ្ងៃទី១២ ខែសីហា បានជំរុញឲ្យភាគីទាំងអស់អនុវត្តតាម «គោលការណ៍ ៣ ដើម្បីបន្ធូរបន្ថយស្ថានការណ៍»។ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សូមកុំពង្រីកសមរភូមិ កុំបង្កើនការប្រយុទ្ធ និងកុំដុតភ្លើងបន្ថែមទៀតពីភាគីណាមួយ»។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ប្រទេសចិននឹងបន្តរក្សាទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ និងដើរតួនាទីស្ថាបនា ដើម្បីជំរុញដល់ដំណោះស្រាយនយោបាយ ចំពោះវិបត្តិនេះ»។

គួរបញ្ជាក់ថា ប្រទេសចិនបង្ហាញថា ខ្លួនជាភាគីអព្យាក្រឹតក្នុងសង្គ្រាមនេះ ហើយនិយាយថា ខ្លួនមិនបញ្ជូនជំនួយបង្កគ្រោះថ្នាក់ទៅភាគីណាមួយទេ ពោលគឺមិនដូចសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតនោះឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm