បាល់ទាត់៖ ខ្សែការពារសញ្ជាតិបារាំង Samuel Umtiti បានយល់ព្រមកាត់ប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់ខ្លួននៅ Barcelona ដើម្បីកាត់បន្ថយវិបត្តិហិរញ្ញវត្ថុរបស់ក្លិប។ Samuel Umitit ក្លាយជាកីឡាករទី៤ ដែលយល់ព្រមធ្វើបែបនេះបន្ទាប់ពី Gerard Pique, Jordi Alba និង Sergio Busquet។

កីឡាករបារាំងរូបនេះ គឺជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់ម្នាក់នៅ Barcelona ហើយរូបគេផ្ទាល់ក៏មើលឃើញពីស្ថានភាពរបស់ក្លិបនាពេលបច្ចុប្បន្នផងដែរ និងយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួន។ Samuel Umtiti តាមពិតទៅតែងតែស្ថិតនៅក្រៅជំរើសដំបូងរបស់ Barcelona ប៉ុន្មានឆ្នាំចុងក្រោយនេះ តែទង្វើសប្បុរសរបស់គេអាចបង្ហាញឃើញថា គេត្រៀមរួចរាល់ក្នុងការប្រជែងកៅអីជំរើសដំបូងមកវិញនៅ Barcelona ដែលស្ថិតក្រោមការដឹកនាំរបស់លោក Ronald Koeman។ រំលឹកដែរថា Samuel Umtiti គឺជាគោលដៅលក់ចេញរបស់ Barcelona តាំងពីឆ្នាំមុន តែមិនមានការផ្តល់សំណើសមរម្យណាមួយពីក្លិបដែលចង់បាន៕
អត្ថបទ៖នាង សុភាវុធ