ក្រសួងការពារជាតិ នៅថ្ងៃចន្ទ (ទី១២ ខែសីហា) បានប្រាប់ឲ្យដឹងថា យោធាទួរគីបានធ្វើការវាយប្រហារតាមអាកាស នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និង «បានសម្លាប់» សមាជិក ១៧នាក់នៃគណបក្សពលករឃឺដ (PKK) ដែលជាគណបក្សខុសច្បាប់។
ប្រទេសទួរគី ដែលជាធម្មតាប្រើពាក្យ «បន្សាប» មានន័យស្មើនឹង «សម្លាប់» នោះ បាន និងកំពុងធ្វើប្រតិបត្តិការឆ្លងព្រំដែន ដែលឲ្យឈ្មោះថា «Claw-Lock» ក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការវាយលុករបស់ខ្លួនប្រឆាំងនឹងពួកសកម្មប្រយុទ្ធ PKK។
PKK ដែលបានបះបោរប្រឆាំងនឹងរដ្ឋទួរគីតាំងពីឆ្នាំ១៩៨៤ ត្រូវបានចាត់តាំងជាអង្គការភេរវករដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ជាមួយគ្នានេះ ទួរគីក៏បានបើកការលុកលុយោធាផងដែរ នៅក្នុងប្រទេសស៊ីរី ប្រឆាំងនឹងកងជីវពលឃឺដ YPG ដោយចាត់ទុកថា ក្រុមនេះជាមែកធាងរបស់ក្រុម PKK៕