ភ្នំពេញ ÷ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល និងអបអរសាទរ ចំពោះតារាចម្រៀង វណ្ណដា សម្រាប់ការបង្ហាញវត្តមានលើឆាកនៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។
សម្ដេចតេជោបានមានប្រសាសន៍ថា សូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា កូនប្រុសវណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។
សម្ដេចបន្តថា ពុកពិតជាមានការភ្ញាក់ផ្អើលដែលកូនបានធ្វើកិច្ចការសម្រាប់កិត្តិយសជាតិបែបនេះ។
សូមជូនពរកូនជួបតែសេចក្តីសុខ
សេចក្តីចម្រើន៕






