មនុស្សម្នាក់ស្លាប់ ខណៈចំហេះព្រៃរាលដាលនៅទូទាំងជាយក្រុងអាតែនរបស់ប្រទេសក្រិក

2024/08/13 05:18:00 pm        242

មនុស្សម្នាក់បានស្លាប់ខណៈចំហេះព្រៃដ៏ធំបានឆាបឆេះរាលដាលដល់ជាយទីក្រុង អាតែន (Athens)របស់ប្រទេសក្រិកកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

ប្រភពមួយពីសេវាកម្មពន្លត់អគ្គិភ័យបានប្រាប់ទូរទស្សន៍ BBC ថា សាកសពដែលត្រូវបានគេជឿថាជាស្ត្រីនោះត្រូវបានប្រទះឃើញនៅក្នុងហាងមួយក្នុងទីប្រជុំជន វីរីលីសស៊ៀ (Vrilissia) ភាគខាងជើងរដ្ឋធានីអាតែន ។

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យបានព្រមានថាលំនៅឋាន អាជីវកម្ម និងសាលារៀននានា កំពុងស្ថិតនៅក្រោមការគំរាមកំហែង ដោយភ្លើងឆេះព្រៃ ត្រូវគេរំពឹងថានឹងបន្តឆេះរាលដាលរហូតដល់ថ្ងៃអង្គារនេះ។

អ្នកនាំពាក្យសេវាកម្មពន្លត់អគ្គិភ័យលោក វ៉ាស៊ីលីយ៉ូស វ៉ាស្រាកូហ្គីអានីស (Vassilios Vathrakogiannis) បាននិយាយថាមាន ចំណុចឆេះសកម្មជាច្រើននៅក្នុងតំបន់ អាទីកា (Attica )ភាគឦសាន ប៉ុន្តែមានសញ្ញាមួយចំនួននៃការមើលឃើញការរាលដាលអណ្ដាតភ្លើងកាលពីយប់មិញថា នឹងអាចបន្តដល់ថ្ងៃអង្គារនេះ។

ប្រទេសក្រិកបានជួបប្រទះអាកាសធាតុក្តៅបំផុតក្នុងខែមិថុនា និងខែកក្កដា លើកំណត់ត្រា។

ប្រទេសក្រិកបានស្នើសុំជំនួយពីសហភាពអឺរ៉ុប ខណៈភ្លើងឆេះព្រៃរាលដាលដល់ជិតជាយក្រុងអាតែន។ក្រុមអ្នកពន្លត់អគ្គិភ័យជាង ៧០០ នាក់ រថយន្តពន្លត់អគ្គិភ័យ១៩៩ គ្រឿង និងយន្តហោះទម្លាក់ទឹកចំនួន ៣៥គ្រឿង បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងដែលបានកើតឡើងដំបូងកាលពីរសៀលថ្ងៃអាទិត្យ ចម្ងាយ ៣៥ គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីក្រិក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm