គណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភាចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងដោះស្រាយ​ទំនាស់ដីធ្លី នៅខេត្តកំពង់ធំ

2024/08/13 07:49:54 pm        178

គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ដឹកនាំ​ដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការនាថ្ងៃទី១២ ខែសីហានេះ បានចុះ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ រដ្ឋបាលខេត្តកំពង់ធំដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លីរបស់អាជ្ញាធរខេត្ត។

ថ្លែងនៅក្នុងជំនួបនោះ ឯកឧត្តម សរ ចំរុង បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែល​ជា​និច្ច​កាល​បាន​យកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយ​រាល់​ការ​លំបាក​ជូន​ប្រជា​ពលរដ្ឋ​ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនាជាដើម។

បើតាម​ការឲ្យដឹងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានឲ្យដឹងថា ការ​អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលនៅក្នុងឆមាសទី១ ឆ្នាំ​២០២៤​នៅ​ក្នុង​ខេត្តកំពង់ធំ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានលក្ខណៈល្អប្រសើរ បទ​ល្មើស​ព្រហ្មទណ្ឌ នៅទូទាំងខេត្តមានការថយចុះជាងឆ្នាំទៅ ហើយការអនុវត្ត​គោល​នយោបាយ​ភូមិ-​ឃុំ មានសុវត្តិភាពត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តជាប្រចាំ ពិសេសការទប់ស្កាត់ និង​ការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។

នាពេលថ្មីៗនេះផងដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់បានធ្វើការចុះបង្ក្រាប និង​បិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រ ខេត្ត​កំពង់ធំ​បាន​ទាំង​ស្រុង​។ ជាមួយគ្នានេះផងដែរ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ធ្វើ​ឱ្យមុខសញ្ញាចាស់ថយចុះជាបណ្តើរៗ រីឯមុខសញ្ញាថ្មី សមត្ថកិច្ចអាច​កំណត់​មុខ​សញ្ញា​បាន និងធ្វើការបង្ក្រាបបានជាបន្តបន្ទាប់។ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាប​ជូន​ពី​យន្តការ​ដោះ​ស្រាយ​វិវាទដីធ្លីក្នុងឆ្នាំ២០២៤ ដោយរដ្ឋបាលខេត្តបានទទួលបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ៣៥ករណី រួមទាំងមានវិធានការដោះស្រាយទំនាស់ដីធ្លី ក្រៅប្រព័ន្ធ​តុលាការ​ក្នុង​ថ្នាក់​ខេត្ត​ផង​ដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        197
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm