ពលរដ្ឋរស់នៅអាជ្ញាធរក្រុងតាខ្មៅ បន្តស្នើអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យផ្លូវលេខ១១៥ ដីហុយខ្លាំងណាស់

2021/09/09 03:59:53 pm        751

កណ្ដាល ៖ បញ្ហាអនាម័យ បរិស្ថានជារឿយៗ ត្រូវអាជ្ញាធរតាមបណ្តាមូលដ្ឋាននានា​តែងយកចិត្ត​ទុកដាក់អនុវត្តន៍បានល្អប្រសើរគួរឲ្យ​កត់​សម្គាល់ ​ធ្វើឲ្យប្រជាពលរដ្ឋមាន​ការកោតសរសើរផងដែរ ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅមានតាមបណ្តាមូលដ្ឋាន រាជធានីខេត្ត មួយចំនួនផ្សេងទៀត ហាក់មិនសូវបានគិតគូរឲ្យបានល្អប្រសើរនៅឡើយនោះទេ ជាពិសេសបញ្ហា អនាម័យ និងបរិស្ថាននេះតែម្តង ។

ដោយឡែកបើយើងក្រឡេកទៅមើល អំពីបញ្ហាបរិស្ថាន អនាម័យ នៅលើកំណាត់ផ្លូវលេខ ១១៥ នៃមូលដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នកំពុងកើតមានស្ថានភាព យ៉ាប់យ៉ឺនខ្លាំងណាស់ ពីព្រោះមានដី ហុយទ្រលោម ខណៈរថយន្តដឹកដី ដឹកខ្សាច់ បើករដោយគ្មាន សណ្តាប់ធ្នាប់ ដូចមាន រូបភាពបញ្ជាក់ស្រាប់ ។

ពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បាន​ត្អូញត្អែរ​សារជាថ្មីម្តងទៀតថា ចំពោះស្ថានភាព​ផ្លូវលេខ​១១៥ នៃមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលបច្ចុប្បន្ន មានសភាពយ៉ាប់យ៉ឺនបំផុត ពីព្រោះ មានដីហុយទ្រលោមរាល់ថ្ងៃបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព​ បរិស្ថានយ៉ាងធ្ងន់ធ្ងរ ទៅ​ដល់​ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ ពិសេសនោះ គឺប៉ះពាល់ដល់​សោភ័ណភាព នៃក្រុងតាខ្មៅ ខេត្តកណ្តាល តែម្តង ដោយសារវត្តមានរបស់ក្រុមរថយន្តដឹកដី និងរថយន្តដឹកខ្សាច់​យ៉ាងច្រើនសន្ធឹកបើកបរលឿនៗណាស់ ។

ដោយសារបញ្ហាទាំងនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល ទាំងមូល សូមសំណូមពរអាជ្ញាធរជំនាញ ឬលោកអភិបាលក្រុងតាខ្មៅ មេត្តាចុះត្រួតពិនិត្យ​អំពី​ស្ថានភាពផ្លូវ និងបរិស្ថាន អនាម័យនៅតំបន់នោះផង ។

ពលរដ្ឋលើកឡើងថា តំបន់ដែលប៉ះពាល់បរិស្ថាន អនាម័យខ្លាំងជាងគេ នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល គឺនៅតាមបណ្ដោយផ្លូវលេខ១១៥ គិតចាប់ពីស្ពានព្រែកសំរោងត្រើយ​ខាងលិច​រហូត​ដល់ស្តុប ៦០ម៉ែត្រ ព្រុំប្រទល់ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមួយផ្នែកទៀតនៅ តាម​បណ្ដោយ​ផ្លូវលេខ ២១A ស្វាយរលំ សង្កាត់ស្វាយរលំ សង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ សង្កាត់តាក្ដុល និងសង្កាត់ព្រែកហូរ នៃក្រុងតាខ្មៅ ។

ពាក់ព័ន្ធព័ត៌មាននេះ BTV បានព្យាយាមទំនាក់ទំនងទៅកាន់លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ តាមរយះទូរស័ព្ទ នាវេលាម៉ោង ១៤ និង៤៩នាទី រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តេចូលតែនិយាយគ្នាស្តាប់មិនបាននោះទេ ឬក៏អាចមកពីសេវាខ្សោយ លុះតេម្តងទៀត ប៉ុន្តែមិនមានការទទួល ។

សូមជម្រាបជូនឲ្យដឹងថា ថ្លែងនៅក្នុងកិច្ចជុំ ក្រុមការងារអាជីវកម្មខ្សាច់ ដោយមានការចូលរួម ពីបណ្តាមន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នៅសាលាខេត្តកណ្តាល កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវគ្រប់គ្រង​ដេប៊ូខ្សាច់ឲ្យបានល្អ បើដេប៊ូខ្សាច់ណាមួយមិនមានអាជ្ញាប័ណ្ណស្របច្បាប់ ត្រូវ​បញ្ឈប់​អាជីវកម្មជាបន្ទាន់។

លោកអភិបាលរងខេត្ត បានណែនាំទៀតថា រាល់ការដឹកខ្សាច់ ត្រូវអនុវត្ត តាមបទដ្ឋានបច្ចេកទេស​ត្រឹមត្រូវ កុំឲ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់​នៅតាមដងផ្លូវ។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដល់ព័ត៌មានមកដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការ នៅពេលដែលមានភាពមិនប្រក្រតី កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm