ក្រសួងការងារគ្រោងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលការងារថ្មីក្នុងផ្សារអ៊ីអន២នៅថ្ងៃសុក្រនេះ

2024/08/13 08:52:49 pm        185

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែសីហាខាងមុខនេះ នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជាផ្លូវការមជ្ឈមណ្ឌលការងារថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអន ម៉ល សែន​សុខ (អ៊ីអន២) ដើម្បីផ្តល់ភាពកាន់តែងាយស្រួល ក្នុងផ្តល់សេវាការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ដល់ប្រជាពលរដ្ឋ។

មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅថ្ងៃទី១៣ សីហា ឆ្នាំ២០២៤នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋ​លេខា​ធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឲ្យដឹងថា មជ្ឈ​មណ្ឌលការងារថ្មីមួយនេះ មានផ្តល់សេវាដូចជា៖ ចុះឈ្មោះស្វែងរកការងារ , ជ្រើស​រើស​បុគ្គលិក និង​ផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក , ប្រឹក្សាយោបល់អំពីការងារនិងអាជីព ក៏​ដូច​ជា​ផ្តល់​ព័ត៌​មានទីផ្សារការងារ។ ឯកឧត្តម បានបន្តថា ការបើកដំណើរការនៅផ្សារទំនើបនេះដែរ ​គឺ​ជា​ការ​សម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្ស ដែលមានបំណងស្វែងរកការងារ ហើយ​ធ្វើ​ដំណើរ​ទៅ​ទីនោះដែលជាទីប្រជុំជន មានភាពងាយស្រួលក្នុង​ការ​ទំនាក់​ទំនង​ជា​មន្រ្តី​ទីភ្នាក់​ងារ​ជាតិ​មុខរបរ និងការងារ (NEA) ដើម្បីផ្គូរផ្គងស្វែងរកការងារជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធមជ្ឈមណ្ឌលការងារថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណជនទូទៅ គឺអាចមកទទួលសេវាការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ ដែលមានមន្ត្រី NEA នៅរង់ចាំទទួលស្វាគមន៍ ចាប់ពីម៉ោង៩ និង៣០នាទីព្រឹក ដល់​ម៉ោង ៩យប់។

សូមជម្រាបជូនទៀតថា នៅថ្ងៃដាក់ឲ្យដំណើរការមជ្ឈមណ្ឌលខាងលើនេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជ​ធានី​ភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រ​ដោយ​ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និង​មគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) រយៈពេល ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង សម្រាប់​ឲ្យ​យុវជ​ន និងអ្នកស្វែងរកការងារអាច ដាក់ពាក្យស្វែងរកការងារដោយផ្ទាល់ និង​ធ្វើ​ការ​សម្ភាស​ភ្លាមៗ​៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        140
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm