តម្រូវការ​ប្រាក់​រៀល​ បាន​កើន​ឡើងជា​មធ្យម ១៦​ភាគរយ ក្នុង​មួយឆ្នាំៗ​

2021/04/27 09:59:58 am        30

​ភ្នំពេញ៖ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ថ្លែង​ឲ្យ​ដឹង​ថា កំណើន​តម្រូវការ​ប្រាក់​រៀល ត្រូវ​បាន​គាំទ្រ​ជា​ចម្បង​ដោយ​កំណើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន ដែល​ទទួល​បានជា​ចម្បង​ពី​សន្តិភាព និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាក់ស្តែង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ តម្រូវការ​ប្រាក់រៀល បាន​កើន​ឡើងជា​មធ្យម​ប្រមាណ ១៦% ក្នុង​មួយឆ្នាំៗ​។​

​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ ​នៃ​កម្ពុជា ថ្លែង​លើកឡើង​ក្នុងឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ការ​បង្កើត​ប្រាក់រៀល​ឡើងវិញ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ​ថា ប្រាក់រៀល​មាន​សារៈសំខាន់​នៅក្នុង​សេដ្ឋកិច្ច ចាប់​តាំង​ពីដើម​ទសវត្សរ៍​ឆ្នាំ​២០០០​មក ក្នុងនោះ​រាជរដ្ឋាភិបាល​បានកំណត់​គោលនយោបាយ​លើកកម្ពស់​ប្រាក់រៀល​ជា​អាទិភាព​សំខាន់​មួយ នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​។

វិធាន​ការដែល​បាន​អនុវត្ត បាន​ជួយ​រួមចំណែក​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល​ជា​លំដាប់ ជាក់ស្ដែង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ តម្រូវការ​ប្រាក់រៀល​ បាន​កើន​ឡើងជា​មធ្យម​ប្រមាណ ១៦% ក្នុង​មួយឆ្នាំៗ​។ កំណើន​តម្រូវការ​ប្រាក់រៀល ត្រូវ​បាន​គាំទ្រ​ជា​ចម្បង​ដោយ​កំណើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន ដែល​ទទួល​បានជា​ចម្បង​ពី​សន្តិភាព និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

ជាក់ស្តែង​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ជា​មធ្យម​ប្រមាណ ៧,៨% ជាមួយ​អត្រា​អតិផរណា​ត្រូវ​បាន​រក្សា​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​ប្រមាណ ២,៥% ហើយ​ប្រាក់​រៀល​មាន​ស្ថិរភាព​ល្អប្រសើរ​ក្នុង​រង្វង់ ៤.០៥០ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​។

​ជុំវិញ​ស្ថានភាព​ប្រាក់រៀល​, លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​លើក​ឡើងថា ការដែល​ធ្វើ​ឲ្យ​ប្រាក់​រៀល​មាន​កំណើន​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំនេះ គឺ​ដោយសារ​កំណើន​ធំៗ​រួមមាន​៖ ធនាគារជាតិ​នៃ​កម្ពុជា​មានច្បាប់​គ្រប់គ្រង​ត្រឹមត្រូវ​, និង​ការគ្រប់គ្រង​តាម​គោលនយោបាយ​រូបិយវត្ថុ​របស់​ជាតិ ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​រីក​ច្រើន​លូតលាស់ ប្រកបដោយ​ចីរភាព និង​គ្រប់​គ្រង់​អតិផរណា​បាន ដោយបាន​ធ្វើ​ឲ្យ​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ជឿជាក់​លើ​ប្រាក់រៀល​។​

​ទាក់ទង​និង​ស្ថិរភាព​ប្រាក់រៀល​នេះ​, ឯកឧត្តម ជា ចាន់តូ បាន​បញ្ជាក់ថា​​ សមិទ្ធផល​ដ៏​ល្អប្រសើរ ដែល​សម្រេចបាន​រហូត​ដល់​បច្ចុប្បន្ននេះ មិនថាតែ​ប្រាក់រៀល​នោះឡើយ គឺ​បានកើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ សន្តិភាព​បាន​បង្កលក្ខណៈ​ឱ្យ​យើងទាំងអស់គ្នា​រួបរួមសាមគ្គី ខិតខំ​ប្រឹងប្រែង​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការអភិវឌ្ឍ​ប្រកបដោយ​ភាពប្រាកដប្រជា​។

សន្តិភាព ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជណាចក្រ​កម្ពុជា សម្រេច​បាន និង​បន្ត​រក្សា​យ៉ាងរឹងមាំ គឺជា​មូលដ្ឋាន​នៃ​គ្រប់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា និង​ការប្រើប្រាស់​ប្រាក់​រៀល​ប្រកបដោយ​និរន្តរភាព​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm