សិស្សឆ្នើមសាលារៀនសុវណ្ណភូមិ ដណ្តើមបានជ័យលាភីក្នុងការប្រកួត TeenEagle នៅOxfordចក្រភពអង់គ្លេស

2024/08/13 10:08:00 pm        126

ភ្នំពេញ ៖ អបអរសាទរ និងកោតសរសើរដល់សិស្សឆ្នើម ផូរ បញ្ញាឫទ្ធិ សិក្សាកម្មវិធីអន្តរភាសា ខ្មែរ-អង់គ្លេស (IEP) នៃសាលារៀនសុវណ្ណភូមិ ទីតាំងខេត្តបន្ទាយមានជ័យ ដែលមានសមត្ថភាព ខិតខំប្រឹងប្រែង និងឆន្ទៈខ្ពស់ រហូតទទួលបានជ័យលាភីមេដាយប្រាក់ចំនួន ០២ ក្នុងការប្រកួតសមត្ថភាពភាសាអង់គ្លេស ក្នុងកម្មវិធី TeenEagle នៅ Oxford ចក្រភពអង់គ្លេស, ចាប់ពីថ្ងៃទី០៤ ដល់ទី១១ ខែសីហា ឆ្នាំ ២០២៤។

​គណៈគ្រប់គ្រងនៃសាលារៀនសុវណ្ណភូមិ បានឱ្យដឹងថា យុវសិស្ស ផូរ បញ្ញាឬទ្ធិ ជាសិស្សពូកែ និងមានភាពសកម្មក្នុងការចូលរួមកម្មវិធីនានាក្នុងក្របខណ្ឌសាលារៀន ការប្រកួតថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ។ កាលពីពេលថ្មីៗនេះយុវសិស្ស បញ្ញាឬទ្ធិ ក៏បានតំណាងឲ្យប្រទេសកម្ពុជា ដើម្បីទៅចូលរួមកម្មវិធីប្រកួតប្រជែងនៅឯប្រទេសអូស្ត្រាលី ដែលក្នុងនោះ ផូរ បញ្ញាឬទ្ធិ អាចដណ្តើមបានមេដាយសំរឹទ្ធចំនួនមួយទៀត លើមុខវិជ្ជាគណិតវិទ្យា IMEC នៅទីក្រុង Sydneyផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធី TeenEagle Global Finals គឺជាវេទិកាសម្រាប់អ្នកភាសាវិទូវ័យក្មេង ប្រកួតលើកម្រិតភាសាអង់គ្លេសលើវិញ្ញាសារផ្សេងៗគ្នាចំនួន៤។ កម្មវិធីនេះប្រមូលផ្តុំនូវសិស្សានុសិស្សដែលពោរពេញដោយទេពកោសល្យមកពីជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងដណ្តើមយកមេដាយ និងការទទួលស្គាល់កម្រិតអន្តរជាតិ។ កម្មវិធីទាំងពីរ គឺជាកម្មវិធីប្រកួតប្រជែងអន្តរជាតិដែលមានសិស្សពូកែចូលរួមជាច្រើន សរុបប្រមាណ2000នាក់ មកពី៦៦ប្រទេសទូទាំងពិភពលោក៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        96
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm