កម្ពុជា-កូរ៉េ នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា នៅដើមខែក្រោយ

2021/09/10 02:44:09 am        153

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញ​នៅ​ថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរ​ទេ​ស​​នៃប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឬ កូរ៉េ ខាងត្បូងមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណកូរ៉េ (CKFTA) ដែល​នឹងត្រូវ​ចុះ​ហត្ថ​លេខានៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភា​គីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ច នៃប្រទេសទាំង​ពី​រ​ឡើងវិញ នៅក្រោយវិបត្តិកូវីដ-​១៩។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងនៅក្នុងបេសកកម្មរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនា យករដ្ឋម​ន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារ​​ណ​រដ្ឋកូរ៉េ ពីថ្ងៃទី៦ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពដដែលឱ្យដឹងទៀតថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ រដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានជួបពិភាក្សាទ្វេ​ភាគី និងធ្វើជាសហ​ប្រធាននៃ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរ​ទេ​សមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ផង ដែរ។

នៅក្នុងកិច្ចប្រជុំទ្វេភាគីនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តមប្រមុខការទូតកូរ៉េ បា​នកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំង ចំពោះ​ការ​បន្តរីក​ចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងតាម​រយៈ​​​ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ។

ស្របពេលដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងប្រារព្ធខួបលើកទី២៥ នៃការបង្កើតទំនាក់ទំនងការទូ​ត​​​ឡើងវិញនៅឆ្នាំក្រោយនេះ រដ្ឋមន្រ្តីការបរទេស​ទាំង​ពីរ​បាន​បញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការព​ង្រឹ​ង និងពង្រីកទំនា ក់ទំនងទ្វេភាគីដ៏ល្អដែលមានស្រាប់បន្ថែមទៀត ដើម្បីជាប្រយោជន៍រួម នៃប្រជាជាតិទាំង​ពីរ និង​សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។

ក្នុង​​ន័យនេះ រដ្ឋមន្រ្តីទាំងពីរបានពិភាក្សាពីមធ្យោបាយ និងវិធីសាស្រ្តក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ពាណិជ្ជកម្ម ការ​វិនិ​យោគ ​កសិកម្ម ការងារ សុខាភិបាល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន វិទ្យាសាស្រ្តនិងនវានុវត្តន៍ ទេសចរណ៍ ការអប់រំ និងបរិស្ថានជាដើម។

រដ្ឋ​មន្រ្តីទាំងពីរ ក៏មានការពេញចិត្ត ដោយបានកត់សម្គាល់ពីស្ថិរភាព នៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងកំណើននៃការវិនិយោគរបស់​កូរ៉េ​នៅ​កម្ពុជា ​ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ដែ​ល​បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ឯកឧត្តម ក៏បានសំដែងនូវអំណរអរគុណរបស់កម្ពុជាចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានបរិច្ចាគ និងផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។

រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ​​-១៩ រួមជាមួយយុទ្ធនាការចាក់វ៉ាក់សាំងទាន់ពេលវេលា នៅទូទាំងប្រទេស។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រទេសជិត​ខាង ដើម្បីជួយប្រទេសទាំងនោះប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm