ធុរកិច្ចថ្មីជាសហគ្រិនឆ្នើម បង្កើតប្រព័ន្ធគ្រប់គ្រងទំនើប ចូលរួមដោះស្រាយបញ្ហា SME ក្នុងស្រុក

2024/08/13 10:40:48 pm        942

ភ្នំពេញ ៖ ធុរកិច្ចបណ្តុះថ្មី ដែលក្លាយជាសហគ្រិនឆ្នើម បានបង្កើតប្រព័ន្ធគ្រប់គ្រងទំនើបមួយ ដើម្បីជួយលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម ជំរុញដល់ប្រតិបត្តិការក្នុងអាជីវកម្មកាន់តែប្រសើរ ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។

​កញ្ញា ផាន់ ឡៃហេង សហស្ថាបនិកក្រុមហ៊ុន KrubKrong-គ្រប់គ្រង លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពី ការបង្កើតប្រព័ន្ធគ្រប់គ្រងជួយដល់សហគ្រាសក្នុងស្រុក នេះថា ទាក់ទងនិងបច្ចេកវិទ្យាឌីជីថល នៅក្នុងបដិវត្តកម្មបច្ចុប្បន្នកំពុងមាន សម្ទុះរីកចម្រើនយ៉ាងខ្លាំង ក្នុងនោះការចាប់យកបច្ចេកវិទ្យាសម្រាប់ការងារ និងអាជីវកម្ម គឺជារឿងមួយចាំបាច់បំផុត ដើម្បីជួយដល់កិច្ច ដំណើរការសេដ្ឋកិច្ច តាមរយៈការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ដែលជាមធ្យោបាយសម្រាប់ការពង្រីង និងពង្រឹកអាជីវកម្មរបស់ខ្លួន ឈាន ទៅប្រកួតប្រជែងផលិតផលលើទីផ្សារក្នុងស្រុក តំបន់ និងសកលលោក។

ដោយឃើញរបត់នៃការរីកចម្រើននេះ កញ្ញា ផាន់ ឡៃហេង រួមជាមួយសហស្ថាបនិកដ៏ទៃទៀត បានបង្កើតប្រព័ន្ធ KrubKrong-គ្រប់គ្រង ដើម្បីជួយលើកកម្ពស់ និងដោះស្រាយដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការលក់នៅតាមហាង ឬផ្នែកលក់សម្រាប់ អាជីវកម្មផ្សេងៗក្តី ក្នុងគោលដៅជួយគាំទ្រដល់ការរីកចម្រើនសហគ្រាសក្នុងស្រុក ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច, ជាក់ស្តែងមកដល់ពេលនេះក្រុមហ៊ុន KrubKrong-គ្រប់គ្រង ទទួលបានអតិថិជនប្រមាណជាង ៥០ សហគ្រាស ហើយ ដែលកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងនេះ ក្នុងនោះប្រសិនអតិថិជនចាប់អារម្ភណ៍នៃប្រព័ន្ធ KrubKrong នេះ គឺអាច ធ្វើការសាកល្បងរយៈពេល ១៤ ថ្ងៃ ដោយមិនគិតកម្រៃសេវាអ្វីនោះឡើយ ដើម្បីបង្ហាញដល់អាជីកម្មទាំងអស់បានឃើញផល ប្រយោជន៍ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ។

កញ្ញា ផាន់ ឡៃហេង បញ្ជាក់ថា KrubKrong មានទំនុកចិត្តក្នុងការដោះស្រាយជូនម្ចាស់អាជីវកម្ម ទាំងផ្នែកប្រតិបត្តិការក្នុងហាង និងផ្នែកលក់ ហើយប្រភេទអាជីវកម្មដែលត្រូវនឹងប្រពន្ធ័ KrubKrong មានដូចជា៖ អ្នកលក់ដុំ និងរាយ លក់អនឡាញ ហាងលក់គ្រឿង អលង្ការ ហាងកាហ្វេ សំលៀកបំពាក់ សៀវភៅ កសិកម្មជាដើម។ បញ្ហានេះប្រសិនម្ចាស់អាជីកម្ម យកប្រពន្ធ័ KrubKrong ជាដំណោះ ស្រាយ ម្ចាស់អាជីវកម្មនិងចំណាយលុយតិច ជាមួយអ្នកការជួយ Support ពីក្រុមការងាររបស់ KrubKrong ផ្ទាល់ ការទទួលបាន ការ update ថ្មីពីប្រពន្ធ័ជាបន្តបន្ទាប់ ហើយនៅពេលអនាគតក្រុមហ៊ុននឹងពង្រីកសេវាកម្ម ដើម្បីឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទអាចប្រើ ប្រាស់ឧបករណ៍នេះ ដើម្បីពង្រីក និងពង្រីកអាជីវកម្មរបស់ពួកគេ។ នេះគឺជាគម្រោងមួយដែលមានគោលដៅធំ ដើម្បីជួយម្ចាស់ អាជីវកម្មក្នុងស្រុកតូចៗ ឱ្យមានភាពរីកចម្រើនក្នុងយុគសម័យឌីជីថល ក្រោមប្រព័ន្ធ KrubKrong ដែលបង្កើតដោយធុរកិច្ចបណ្តុះថ្មី នៃយុវជនកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm