គណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃសន្យាបន្តរឹតចំណងមិត្តភាពគ្រប់កាលះទេសះទាំងអស់

2021/09/10 03:28:48 am        230

ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបរវាងឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋ មន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាមួយលោក សោមពង្ស អាម៉នវិវឌ្ឍន៍ប្រធានគណបក្សភឿថៃ នៅទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៨ម្សិលមិញ ភាគីទាំងពីរបានសន្យាបន្តរឹតចំណងមិត្តភាព និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកគ្រប់កាលះទេសះ ទាងអស់ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជននៃប្រទេសទាំងពីរ។

 នៅក្នុងកិច្ចជំនួបនោះឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានថ្លែងអំណរគុណ លោក សោមពង្ស អាម៉នវិវឌ្ឍន៍ និងថ្នាក់ដឹកនាំគណបក្សភឿថៃដែលកន្លងមកតែងផ្តល់កិច្ចសហការល្អជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមជួយកម្ពុជាលើគ្រប់វិស័យតាំងពីអំឡុងពេលដែលគណបក្សនេះកាន់អំណាចដឹកនាំរាជរដ្ឋាភិបាលថៃ ជាពិសេសក្នុងពេលដែលលោកថាក់ស៊ីន លោកស្រីយីងឡាក់ ជានាយករដ្ឋមន្រ្តីនោះ។

ជាមួយគ្នានោះដែរឯកឧត្តមបានថ្លែងប្រាប់ដល់ភាគីគណបក្សភឿថៃផងដែរថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំបានធ្វើឱ្យប្រទេស ជាតិមាន សុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ច-សង្គម ជាលំដាប់ ជាពិសេសការកសាងខឿនសុខមាល ភាពយ៉ាង រឹងមាំជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួនជាង ៩៦,៦៧% នៃចំនួនប្រជាជនគោលដៅ ១០ លាននាក់ គិតត្រឹមថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ ដែលកម្ពុជានឹងសម្រេចឲ្យបាន ១០០% យ៉ាងយូរបំផុតនៅត្រឹមដំណាច់ឆ្នាំ២០២១ នេះផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបជូនភាគីថៃអំពីការត្រៀមបើកប្រទេសកម្ពុជាទទួលភ្ញៀវអន្តរជាតិឡើងវិញនៅត្រីមាសទី៤ ឆ្នាំ២០២១ ដោយក្រសួងទេសចរណ៍កម្ពុជាបាន ដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ ដាក់ឲ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា ព្រមទាំងត្រៀមបើកវេទិកាទេសចរណ៍អាស៊ាន (ASEAN TOURISM FORUM ATF 2022) នៅខេត្តព្រះសីហនុ នាថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ២០២២ ផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកសោមពង្ស អាម៉នវិវឌ្ឍន៍ បានថ្លែងកោតសរសើរ ចំពោះការដឹកនាំប្រទេសរបស់សម្តេចតេជោហ៊ុន សែន គឺជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃ និងគួរឲ្យគោរពមួយរូប ទាំងក្នុងតំបន់អាស៊ាន និងលើពិភពលោកនោះ។ លោកសោមពង្ស អាម៉នវិវឌ្ឍន៍ ក៏បានថ្លែងអំណរអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយនាពេលកន្លងទៅសម្តេចតែងតែ មានការយោគយល់ និងគាំទ្រដល់គណកប្សភឿថៃជារៀងរហូតមកនោះ៕អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm