ចំនួនអ្នកស្លាប់ដោយសាររដូវមូសុងដ៏បំផ្លិចបំផ្លាញ នៅអាស៊ីខាងត្បូង កើនឡើង

2024/08/13 11:52:21 pm        55

ទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃអង្គារ (ទី១៣ ខែសីហា) នេះថា កម្លាំងខ្យល់ព្យុះដ៏ខ្លាំងក្លា ដែលបានបក់បោកលើប្រទេសឥណ្ឌា និងនេប៉ាល់ បានសម្លាប់មនុស្សរាប់រយនាក់ គិតចាប់តាំងពីខែមិថុនាមក ដោយបង្កជាទឹកជំនន់ និងបំណាក់ដីដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញគ្រប់ទីកន្លែង ក្នុងរដូវមូសុងដ៏គ្រោះថ្នាក់នេះ។

ការស្លាប់នោះរាប់បញ្ចូលទាំងចំនួន នៅក្នុងប្រទេសឥណ្ឌា ក្នុងខែសីហាតែមួយ ហើយចំនួនសរុបយ៉ាងហោចណាស់ ១៧១នាក់ នៅក្នុងប្រទេសជិតខាងនេប៉ាល់។ គ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ គឺជារឿងកើតឡើងធម្មតា នៅក្នុងរដូវមូសុង ដែលមានចាប់ពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុកំពុងធ្វើឲ្យមានភាពញឹកញាប់ និងធ្ងន់ធ្ងរជាងមុន។

នៅឥណ្ឌា យោងទៅតាមអ្នកជំនាញអាកាសធាតុរបស់រដ្ឋាភិបាល បានឲ្យដឹងថា ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសបានទទួលរងនូវរលកកម្ដៅដ៏វែងបំផុតមិនធ្លាប់មាន ព្យុះភ្លៀងដ៏ខ្លាំងក្លា បានបង្កឲ្យមានទឹកជំនន់ និងបំណាក់ដីគ្រប់ទីកន្លែង។

នាយកដ្ឋានឧតុនិយមបានព្រមានពីការមានភ្លៀងធ្លាក់ខ្លាំង ដែលភាគច្រើន មាននៅរដ្ឋភាគខាងត្បូង និងភាគឦសាន។ ក្រុមជួយសង្គ្រោះបានស្វែងរកអ្នកបាត់ខ្លួន ២នាក់ បន្ទាប់ពីមានអ្នកលង់ទឹកស្លាប់ ៩នាក់ នៅក្នុងតំបន់ Una របស់រដ្ឋ Himachal Pradesh។ មន្ត្រីតំបន់បាននិយាយថា ការស្វែងរកនៅតែបន្តស្វែងរកអ្នកបាត់ខ្លួន។ ចំណែកនៅរដ្ឋ Uttar Pradesh យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លាប់នៅក្នុងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ ហើយកាលពីខែកក្កដា នៅរដ្ឋ Kerala មនុស្សជាង ២០០នាក់ បានស្លាប់ ដោយសារតែបំណាក់ដី។

នៅនេប៉ាល់ឯណោះវិញ មានអ្នកបាត់បង់ជីវិត ១៧១នាក់ហើយ គិតចាប់តាំងពីភ្លៀងមូសុង ចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា ក្នុងនោះរួមទាំងចំនួន ១០៩នាក់ នៅក្នុងហេតុការណ៍បំណាក់ដីផងដែរ។ យោងតាមអាជ្ញាធរគ្រោះមហន្តរាយបានឲ្យដឹងថា ការស្លាប់ផ្សេងទៀត គឺបណ្តាលមកពីទឹកជំនន់ និងរន្ទះបាញ់។ ជាមួយគ្នានេះ មនុស្សជាង ៤០នាក់ កំពុងបាត់ខ្លួន ហើយជាង ២០០នាក់បានរងរបួស៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        66
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm