អគ្គស្នងការនគរបាលជាតិទទួចឲ្យបញ្ឈប់ជាបន្ទាន់នូវចលនាណាខុសច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

2024/08/14 01:01:16 am        139

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអំពាវនាវយ៉ាងទទួចឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបញ្ឈប់ជាបន្ទាន់រាល់ការចូលរួមចលនាណាមួយ ដែលជាសកម្មភាពខុសច្បាប់ តាមរយ:ការញុះញង់របស់ក្រុមក្បត់ជាតិបីជំនាន់ និងបក្សពួកដែលកំពុងរត់ចោលស្រុក ហើយបើមិនដូច្នេះទេ កងកម្លាំងនគរបាលជាតិ នឹងចាត់វិធានការតាមច្បាប់ជាធរមានដោយគ្មានការលើកលែងនោះឡើយ។

 ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បាន បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឲ្យប្រទេសមាន សុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ហើយកុំយកឡេសរឿងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រី កោណរវាងកម្ពុជា ឡាវ និងវៀតណាម CLV- DTA នាំគ្នាបង្កើតចលនាណាមួយដោយខុសច្បាប់ដើម្បីចង់ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះគឺមិនអាចទៅរួចនោះទេ កម្លាំងនគរបាលនឹងចាត់វិធានការភ្លាមៗ ខណៈចលនានេះត្រូវបាននគរបាលបានដឹងអស់ហើយថែមទាំងរឹបអូសបាននូវវត្ថុតាងមួយចំនួនដែលពួក ក្រុមទាំងនោះបានត្រៀមទុកផងដែរ។

​នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាឲ្យ កងកម្លាំងនគរបាលជាតិទាំងអស់មិនត្រូវអព្យាក្រឹត្យជាមួយចលនាខុសច្បាប់នោះឡើយ ហើយត្រូវតែគាំទ្រ និងការពារឲ្យបាន ជាដាចខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ និងតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្សនោះ។ 

 នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាក់ផងដែរថា ការប្រកាសចាត់វិធានការតាមច្បាប់ទៅលើ ចលនាណាមួយដែលមានបំណងចង់បះបោរ ប្រឆាំងរាជរដ្ឋាភិបាលតាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសមួយក្ដាប់តូចនោះ មិនមែនជាការគំរាមកំហែង ឬគាប់សង្កត់សិទ្ធិសេរីភាពឡើយ ផ្ទុយទៅវិញ ជាការអនុវត្តតាមច្បាប់កំណត់ប៉ុណ្ណោះ ដើម្បីសន្តិសុខជាតិ និងប្រជាជនកម្ពុជាទាំងមូល។ យ៉ាងណាក៏ដោយតាមរយៈសន្និសីទសារព័ត៌មាននេះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្តាំទៅឱពុកម្តាយ អណាព្យាបាលទាំងអស់ គប្បីត្រូវណែនាំ និងប្រាប់កូនចៅរបស់ខ្លួនកុំឲ្យចូលរួម និងត្រូវដកខ្លួនចេញជាបន្ទាន់ពីក្រុមចលនាប្រឆាំងខុសច្បាប់ទាំងនោះ ហើយត្រូវធ្វើការពិចារណាឲ្យបានឌិតដល់មុននឹងសម្រេចធ្វើតាមការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ៕

អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        197
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm