លោក Putin អំពាវនាវឲ្យមានរដ្ឋប៉ាឡេស្ទីន «ពេញលេញ» អំឡុងជួបពិភាក្សាជាមួយលោក Abbas

2024/08/14 03:38:50 am        62

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឲ្យមានភាពជារដ្ឋពេញលេញរបស់ប៉ាឡេស្ទីន ដោយការលើកឡើងនេះកើតមាននៅក្នុងជំនួបជាមួយប្រមុខអាជ្ញាធរជាតិប៉ាឡេស្ទីន លោក Mahmoud Abbas នាថ្ងៃអង្គារ (ទី១៣ ខែសីហា) នេះ។

អំឡុងការជួបពិភាក្សាគ្នានោះ លោក Putin បានប្រាប់លោក Abbas នៅឯវិមានប្រធានាធិបតី នៅខាងក្រៅទីក្រុងមូស្គូថា៖ «ពួកយើងជឿជាក់ថា ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង គួរឲ្យទុកចិត្ត និងស្ថិរភាពនៅក្នុងតំបន់នោះ វាជារឿងចាំបាច់ណាស់ ក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនពេញលេញមួយ»។

ជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៊ីក៏បានបង្ហាញផងដែរនូវ «ការឈឺចាប់យ៉ាងក្រៃលែង និងការព្រួយបារម្ភយ៉ាងខ្លាំងក្លា» អំពីការបាត់បង់អាយុជីវិតរបស់ជនស៊ីវិល ក្នុងសង្គ្រាមអ៊ីស្រាអែល និងតំបន់ហ្កាហ្សា។ យោងតាមរូបភាព នៅលើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី បានបង្ហាញឲ្យឃើញលោក Putin ដែលបាននិយាយថា៖ «ពួកយើងមានការព្រួយបារម្ភជាខ្លាំងលើការបាត់បង់អាយុជីវិតជនស៊ីវិល» ដោយលោកបានបន្ថែមថា «យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីគាំទ្រដល់ប៉ាឡេស្ទីន និងប្រជាជនប៉ាឡេស្ទីន»។

គួរបញ្ជាក់ថា លោក Abbas គ្រោងនឹងបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ កាលពីខែវិច្ឆិកាឆ្នាំមុន ប៉ុន្តែបានពន្យារពេលការធ្វើដំណើរ បន្ទាប់ពីមានហេតុការណ៍កាលពីថ្ងៃទី៧ ខែតុលា ពោលគឺជាការវាយប្រហារយ៉ាងឃោរឃៅលើអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបន្ទាប់មកបង្កឲ្យមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរពីសំណាក់អ៊ីស្រាអែល។

រុស្ស៊ីបានបន្តរក្សាទំនាក់ទំនងការងារ ទាំងជាមួយអ៊ីស្រាអែល អាជ្ញាធរប៉ាឡេស្ទីន និងក្រុមហាម៉ាស ជាក្រុមដែលទីក្រុងម៉ូស្គូមិនបានចាត់ទុកថា ជាអង្គការភេរវជននោះឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm