ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ធ្វើបាឋកថាស្តីពី “កត្តាកំណត់ភាពជោគជ័យក្នុងវិស័យសុខាភិបាល” សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល

2024/08/14 03:48:19 am        91

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាជូនមន្រ្តីរាជការក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩៩៥នាក់, នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្ត គាំទ្រជំរុញឱ្យគ្រប់បណ្តាថ្នាក់ដឹកនាំមូលដ្ឋានបន្តខិតខំធ្វើការងាររបស់ខ្លួន ហើយត្រូវជួបប្រជុំគ្នាទៀងទាត់ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom Meeting ដើម្បីពិភាក្សាគ្នាធ្វើ Problem-Driven Iterative Adaptation (PDIA) របស់ក្រុមខ្លួន។ ឯកឧត្តមសាស្រ្តាចារ្យក៏បានរំលឹកដល់មន្រ្តីសុខាភិបាលទាំងអស់ កាន់តែបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺដែលកំពុងតែងាកមកប្រើប្រាស់សេវាសាធារណៈយើងកាន់តែច្រើន។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកបទបាឋកថាលើប្រធានបទ “កត្តាកំណត់ ភាពជោគជ័យក្នុងវិស័យសុខាភិបាល” មកចែករំលែក។ ក្នុងបទបាឋកថានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកពីកត្តាចំនួន ៣ សម្រាប់ធ្វើការដឹកនាំអង្គភាពអោយបានជោគជ័យគឺ (១) ត្រូវមានទិសដៅច្បាស់លាស់ (២) ត្រូវមានផែនការអនុវត្តដែលមានភាពត្រឹមត្រូវនិងប្រាកដប្រជា និង (៣) ត្រូវមានភាពជាអ្នកដឹកនាំដែលរឹងមាំនិងក្លាហាន។ ជាបុគ្គលភាព អ្នកដឹកនាំម្នាក់ៗត្រូវមានភាពរឹងមាំ មានឆន្ទះ និងត្រូវដើរតួជាបង្អែកឬ ជាស្ពានសម្រាប់អោយបុគ្គលិកទាំងអស់ឆ្លងឆ្ពោះទៅសម្រេចគោលដៅរួម។

ដោយមានការអនុញ្ញាតិពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យខេត្តក្រចេះ បានចូលរួមធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA លើការងារបង្កើនការលាងដៃនៅក្នុងមន្ទីរពេទ្យ។ បទបង្ហាញនេះបានរំលេចពីលទ្ធផលជាវិជ្ជមាននៃការលាងដៃនៅក្នុងមន្ទីរពេទ្យ ហើយក្រុមការងារមន្ទីរពេទ្យក៏បានទទួលធាតុចូលបន្ថែមពីមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីធ្វើការនេះអោយកាន់តែប្រសើរនាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        195
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm