NOCC បញ្ចប់​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្ដីពី​រដ្ឋបាល​កីឡា​ដោយ​ជោគជ័យ​

2021/09/10 05:10:32 pm        84

​អូឡាំពិក​៖ វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​រដ្ឋបាល​កីឡា ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​បញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២១។ ពិធី​បិទ​វគ្គ​សិក្សា​ប្រចាំ​ឆ្នាំដែល​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្ដរជាតិ​នេះបានធ្វើ​ឡើង​ក្រោម​វត្ដ​មាន​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC។​

​វគ្គ​សិក្សា​នេះមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ៣២​នាក់ក្នុងនោះ​មាន​ស្ដ្រី ៧​នាក់ដែល​មកពី​គណៈកម្មការ​ជំនាញ​នីមួយៗ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​មន្ដ្រី​សហព័ន្ធ​កីឡា​ជាតិដើម្បី​ស្វែងយល់​បន្ថែម​នូវ​ចំណេះដឹង និង​បទពិសោធ​ការងារ​កីឡាដែល​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នកជំនាញ​កីឡា។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​ការរៀបចំ​វគ្គ​សិក្សា​ប្រចាំ​ឆ្នាំនេះ សម្រាប់​មន្ដ្រី​ដែល​កំពុង​បម្រើ​ការងារ​កីឡា​នៅតាម​ស្ថាប័ន និង​សហព័ន្ធ​កីឡា​ជាតិដើម្បី​ស្វែងយល់​ពី​ប្រវត្តិ​អង្គការ​សាម​គ្គី​អូឡាំពិក រចនាសម្ព័ន្ធ​កីឡា ការអភិវឌ្ឍ​គ្រូបង្វឹក ការអភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់ ការកំណត់​និស្ស័យ​​កីឡា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា និង​ការជំរុញ​សកម្មភាព​ស្ដ្រី​ក្នុង​កីឡា​ជាដើម។​ ​ឯកឧត្តម​បន្ដថា ដោយ​ទទួលបាន​ការជំរុញ​ពី​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC ក្រោម​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​អង្គការ​សាមគ្គី​អូឡាំពិក​អន្ដរជាតិ វគ្គ​សិក្សា​នេះ​បាន​រៀបចំឡើង​រៀងរាល់ឆ្នាំទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត ដោយមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ឯកឧត្តម​រំពឹងថា វគ្គ​នេះនឹងធ្វើ​ឲ្យ​សិក្ខាកាម​ចូលរួម​ទទួលបាន​ចំណេះដឹង​បន្ថែម​ពី​ចរន្ត​ការងាររដ្ឋបាល​កីឡា និង​ការងារ​ទំនាក់ទំនង​ក្នុង​រង្វង់​ជំនាញ​កីឡា​ឲ្យ​កាន់តែ​រលូន និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក ឯម ហៀ​ង គណៈ​គ្រប់គ្រង​វគ្គ​នេះបាន​គូសបញ្ជាក់ថា ឆ្លងកាត់​ការសិក្សា​វគ្គ​សាមគ្គី​អូឡាំពិកស្តីពី​រដ្ឋបាល​កីឡា​រយៈពេល ៤​ថ្ងៃក្រោម​ការជួយឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុនៃ​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ និង​បង្រៀន​ដោយ​គ្រូឧទ្ទេស​ចំនួន ៣​រូបតាម​ប្រព័ន្ធ​បច្ចេកវិទ្យា Zoom ចំពោះ​លទ្ធផល​រួមមាន​៖ និទ្ទេស​ល្អ​ណាស់​មាន​ចំនួន ៧​នាក់ស្នើ​នឹង ៣០% និទ្ទេស​ល្អ​មាន​ចំនួន ១០​នាក់ស្នើ​នឹង ៤៣% និង​និទ្ទេស​មធ្យម​មាន ៦​នាក់ស្មើនឹង ២៧%៕

​អត្ថបទ៖ លី ឈុន​ភាព

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm