អាមេរិក អនុម័តការលក់កញ្ចប់សព្វាវុធតម្លៃ ២០ពាន់លានដុល្លារដល់អ៊ីស្រាអែល

2024/08/14 06:14:22 pm        253

សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៣ សីហា) បានអនុម័តការលក់យន្តហោះចម្បាំង និងគ្រឿងយុទ្ធោបករណ៍យោធាផ្សេងទៀតក្នុងទំហំទឹកប្រាក់ចំនួន ២០ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល ខណៈប្រទេសនេះកំពុងបន្តសង្រ្គាមរយៈពេល ១០ខែនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយមន្ទីរបញ្ចកោណនិយាយថា ការចែកចាយលើកញ្ចប់សព្វាវុធទាំងនោះនឹងត្រូវចំណាយពេលរាប់ឆ្នាំ។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានអនុម័តការលក់យន្តហោះចម្បាំង F-15 និងគ្រឿងយុទ្ធោបករណ៍ដែលមានតម្លៃជិត ១៩ពាន់លានដុល្លារ រួមជាមួយនឹងគ្រាប់កាំភ្លើងរថក្រោះដែលមានតម្លៃ ៧៧៤លានដុល្លារ គ្រាប់កាំភ្លើងត្បាល់មានតម្លៃជាង ៦០លានដុល្លារ និងយានជំនិះសម្រាប់កងទ័ពមានតម្លៃ ៥៨៣លានដុល្លារ។

យន្តហោះចម្បាំង ប៊ូអ៊ីង ខូ អេហ្វ-១៥ (Boeing Co F-15) ត្រូវបានគេរំពឹងថានឹងចំណាយពេលច្រើនឆ្នាំដើម្បីផលិត ហើយការចែកចាយត្រូវរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៩។ គ្រឿងយុទ្ធោបករណ៍ផ្សេងទៀតនឹងចាប់ផ្តើមចែកចាយនៅឆ្នាំ២០២៦ នេះបើតាមមន្ទីរបញ្ចកោណ។ អ្នកជំនាញម្នាក់លើដំណើរការនេះនិយាយថា ការចែកចាយខ្លះអាចលឿនជាងឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ដោយបានថ្លែងអំណរគុណដល់ក្រុមមន្ត្រីអាមេរិកដែលបានជួយអ៊ីស្រាអែល រក្សា «សមត្ថភាពយោធាប្រកបដោយគុណភាពនៅក្នុងតំបន់» និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខរបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm