Google បើកបង្ហាញទូរស័ព្ទ Pixel ម៉ូដែលថ្មីដែលរួមបញ្ចូលបច្ចេកវិទ្យា AI ដ៏ទំនើប

2024/08/14 07:04:59 pm        233

ក្រុមហ៊ុនបច្ចេកវិទ្យា ហ្គូហ្គល (Google) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាល់ហ្វាបេត (Alphabet) កាលពីថ្ងៃអង្គារ (១៣ សីហា) បានបើកបង្ហាញស៊េរីស្មាតហ្វូន ភីកស៊ែល (Pixel) ម៉ូដែលថ្មីជាមួយនឹងការរួមបញ្ចូលកាន់តែស៊ីជម្រៅនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ខណៈខ្លួនកំពុងប្រកួតប្រជែងក្នុងការដាក់បញ្ចូល AI ទៅក្នុងប្រព័ន្ធផ្នែករឹង (hardware) របស់ខ្លួន។

ការអាប់ដេតនោះរួមមាន មុខងារតែមួយគត់សម្រាប់ប្រភេទ Pixel (Pixel-only Feature) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកព័ត៌មានដែលរក្សាទុកក្នុងរូបថតអេក្រង់។ ឥឡូវនេះ អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ អែនដ្រយ (Android) ក៏អាចទាញយកប្រព័ន្ធ ជើមីណាយ (Gemini) ដែលជាប្រព័ន្ធសារឆ្លើយតប (chatbot) របស់ Google ដាក់ក្នុងអេក្រង់ត្រួតគ្នានៅលើកម្មវិធីផ្សេងទៀត ដើម្បីឆ្លើយសំណួរ ឬបង្កើតមាតិកា។

ព្រឹត្តិការណ៍បើកបង្ហាញដ៏ធំនៅក្នុងរដ្ឋ កាលីហ្វ័រនីញ៉ា (California) នេះបានដាក់បង្ហាញកំណែចុងក្រោយបំផុតនៃស្មាតហ្វូន Pixel របស់ Google នៅរដូវក្តៅ ដែលជាធម្មតាត្រូវធ្វើឡើងនៅរដូវស្លឹកឈើជ្រុះ ដូចដែល Google ធ្លាប់បានធ្វើលើរាល់ឧបករណ៍ស៊េរីនេះចាប់តាំងពីការចេញលក់ក្នុងឆ្នាំ ២០១៦ មក។

ការបើកបង្ហាញលឿនជាងធម្មតានេះគឺជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់របស់ Google ដើម្បីតាមទាន់គូប្រជែងក្នុងការបញ្ចូលមុខងារ AI ទៅក្នុងផលិតផលដែលមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់ ហើយព្រឹត្តិការណ៍នេះក៏បានធ្វើឡើងមុនការគ្រោងទុករបស់ Apple ដែលប្រកាសថាខ្លួននឹងបញ្ចេញ iPhone ស៊េរីថ្មីនៅក្នុងខែកញ្ញា។

ភីកស៊ែល ណាញ (Pixel 9) ជាម៉ូដែលអេក្រង់ទំហំ ៦,៣អ៊ីញ នឹងលក់រាយក្នុងតម្លៃចាប់ពី ៧៩៩ដុល្លារ ដែលថ្លៃជាងម៉ូដែលមុនចំនួន ១០០ដុល្លារ។ ម៉ូដែលនេះ និង ផីកស៊ែល ណាញ ប្រូ អ៊ិចអែល (Pixel 9 Pro XL) អេក្រង់ ៦,៨អ៊ីញ នឹងចាប់ផ្តើមការដឹកជញ្ជូននៅចុងខែសីហា។ ភីកស៊ែល ណាញប្រូ (Pixel 9 Pro) ដែលភ្ជាប់មកជាមួយមុខងារបន្ថែមដូចជាកាមេរ៉ាល្អជាងមុន ហើយ ផីកស៊ែល ណាញប្រូ ហ្វូល (Pixel 9 Pro Fold) ដែលអាចបត់អេក្រង់បាន នឹងដឹកជញ្ជូននៅខែកញ្ញា៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        35
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm