ស្ថាប័នសុខភាពសាធារណៈទ្វីបអាហ្រ្វិក ប្រកាសអាសន្នជំងឺអុតស្វា

2024/08/14 07:37:10 pm        211

ស្ថាប័នសុខភាពសាធារណៈកំពូលរបស់ទ្វីបអាហ្រ្វិក បានប្រកាសនូវអ្វីដែលខ្លួនហៅថា «ភាពអាសន្នផ្នែកសុខភាពសាធារណៈនៃសន្តិសុខទ្វីប» កាលពីថ្ងៃអង្គារ ជុំវិញការផ្ទុះឡើងជំងឺអុតស្វា ដែលបានរាលដាល មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទៅកាន់បណ្តាប្រទេសជិតខាង។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្រ្វិក (Africa CDC) បានព្រមាន កាលពីសប្តាហ៍មុន អំពីអត្រានៃការរាលដាលវីរុសឆ្លងដ៏គួរឱ្យព្រួយបារម្ភ ដែលត្រូវបានចម្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ និងបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងមានដំបៅ។

ករណីភាគច្រើនមានស្ថានភាពស្រាល ប៉ុន្តែវាអាចធ្វើឲ្យស្លាប់បាន។ អគ្គនាយក លោក Jean Kaseya បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «យើងប្រកាសនៅថ្ងៃនេះ ពីភាពអាសន្នផ្នែកសុខភាពសាធារណៈនៃសន្តិសុខទ្វីប ដើម្បីរួមគ្នាក្នុងស្ថាប័ន ឆន្ទៈរួមរបស់យើង និងធនធានរបស់យើង ដើម្បីមានចំណាត់ការយ៉ាងឆាប់រហ័ស និងយ៉ាងរឹងមាំ។

ការផ្ទុះឡើងនៅក្នុងប្រទេសកុងហ្គោ បានចាប់ផ្តើមដោយការរាលដាលវីរុសឆ្លង ដែលត្រូវបានគេស្គាល់ថា Clade I ប៉ុន្តែវីរុសបំប្លែងថ្មីដែលត្រូវបានគេស្គាល់ថា Clade Ib ទំនងជារាលដាលកាន់តែងាយស្រួល តាមរយៈទំនាក់ទំនងជិតស្និទ្ធជាប្រចាំ ជាពិសេសក្នុងចំណោមកុមារ។

លោក Kaseya និយាយនៅក្នុងសន្និសីទថា ទ្វីបនេះ ត្រូវការវ៉ាក់សាំងច្រើនជាង១០លានដូស ប៉ុន្តែមានតែប្រហែល ២០០.០០០ដូស ប៉ុណ្ណោះដែលអាចរកបាន។

លោក បានសន្យាថាមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្រ្វិក (Africa CDC) នឹងធ្វើការដើម្បីបង្កើនការផ្គត់ផ្គង់ដល់ទ្វីបនេះ ឱ្យបានឆាប់រហ័ស។

លោកនិយាយថា យើងមានផែនការច្បាស់លាស់ក្នុងការធានាបានវ៉ាក់សាំងច្រើនជាង១០លានដូសនៅក្នុងទ្វីបអាហ្រ្វិក ដោយចាប់ផ្តើមពី៣លានដូសនៅឆ្នាំ២០២៤នេះ ប៉ុន្តែពុំបាននិយាយថា វ៉ាក់សាំងនឹងមានប្រភពមកពីណានោះទេ។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm