ពលរដ្ឋខ្មែរដូរប្រូហ្វាល់ហ្វេសបុក ដើម្បីបង្ហាញពីការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ ត្រីកោណអភិវឌ្ឍន៍ CLV

2024/08/14 08:21:10 pm        1.0 K

បងប្អូនប្រជាពលរដ្ឋខ្មែរ មកពីគ្រប់ទិសទី បានចាប់ផ្តើមដូរប្រូហ្វាល់ហ្វេសបុករបស់ខ្លួន ដើម្បី​ជា​ការ​បង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ខណៈកិច្ចសហប្រតិបត្តិការនេះ​បាន​និងកំ​ពុងធ្វើ​ឲ្យ​ខេត្ត​ទាំង​បួន​របស់​កម្ពុជា គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ប្រែក្លាយពី​តំបន់ដាច់ស្រយ៉ាល មក​ជា​ទីប្រជុំ​ជនមានការអភិវឌ្ឍ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម​។

តាមរយៈហ្វ្រែមប្រូហ្វាល់ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ​បានដូ​រហើ​យបាន​បង្ហោះ​លើ​បណ្តាញ​ ហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា«ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។

សូមបញ្ជាក់ថាទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTAនេះ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនមានការ​កំណត់​ដាក់​ដែនដី​រួម​គ្នា​នោះ​ឡើយ ​ផ្ទុយទៅវិញបានផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ដោយផ្តោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។

ការលើកឡើងរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី គឺឆ្លើយតបទៅនឹងក្រុមពួក​អគតិ មួយចំនួនតូចដែលកំពុងរត់ចោលស្រុក ដែលបានបំភ្លៃការពិត និងធ្វើឲ្យបង​ប្អូន​ប្រជា​ពលរដ្ឋ​កម្ពុជាមួយចំនួនយល់ច្រឡំថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ជា​កិច្ច​ព្រមព្រៀងកាត់បញ្ជូលខេត្តចំនួន៤ ទៅក្នុងដែនដីរបស់រៀតណាមនោះ។

យ៉ាង​ណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការដាក់ខេត្ត​របស់​ប្រទេស​កម្ពុជា ឡាវ និងវៀតណាម មិនជាការដាក់ដើម្បីបង្កើតប្រទេសមួយ ឬដាក់ខេត្ត​នេះ​ឱ្យ​ទៅ​ជា​ខេត្ត​នៃ​សហព័ន្ធណាមួយដូច ដែលបុគ្គលមួយ​ចំនួន​ជា​ពិសេស​ពួកក្បត់ជាតិ​ដែល​កំពុង​រត់​ចោល​ស្រុក​ធ្វើការចោទប្រកាន់ប៉ុន្មានថ្ងៃនេះនោះទេ ខណៈតាមរយៈកិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រី​កោណនេះត្រូវបានសម្តេចតេជោអះអាងថា កម្ពុជាទទួលបានផលប្រយោជន៍​កាន់​តែ​ច្រើន​ពី​តំបន់​នោះ ហើយថែមទាំងពង្រឹងនូវខឿនការពារជាតិកាន់តែរឹងមាំ បន្ថែមទៀតផង​ដែរ​តាម​រយៈ​ការ​សាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជា​ដើម​នោះ។

បើតាមសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអ្នកផ្តើមគំនិតឲ្យមានកិច្ច សហ​ប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ដែន​អធិបតេយ្យ​នៃ​ប្រទេស​នីមួយៗ គឺមានការបោះបង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា នៅមុំបី គឺមាន​បង្គោល​ចំនួ​ន​៣ ដូច្នេះ សង្ឃឹមថារាជរដ្ឋាភិបាលនឹងបន្តការខិតខំដើម្បីកសាងនូវផ្លូវជាតិលេខ៧៨.៥ ពីទីរួម​ខេត្ត​រតនគិរី ទៅកាន់មុំបី ហើយសម្តេចសង្ឃឹមថានឹងបានធ្វើដំណើរទៅកាន់តំបន់មុំ៣ តាមរយៈ​ផ្លូវ​ជាតិ​នេះ​ផងដែរ។ សម្រាប់ធ្វើជាតិនេះចេញពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ឆ្ពោះមកដល់​តំបន់​កន្ទុយនាគ ដែលមានប្រវែងជាង ១៦៦គីឡូម៉ែត្រ និងមានទទ្ទឹម៩ម៉ែត្រ រំពឹងថាផ្លូវនេះ​នឹង​សាង​សង់​ឱ្យរួចរាល់ឆាប់ៗ និងបង្កើតច្រកព្រំដែននៅតំបន់នោះដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​រវាង​ប្រទេសទាំងបី។

សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និង​ប្រជា​ជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភា​ព​រួម​គ្នា​ជា​ដើម​៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm