រាជរដ្ឋាភិបាលប្រើប្រាស់ថវិកាអស់ជិត២៥លានដុល្លារ ជួយពលរដ្ឋគោលដៅក្នុងកម្មវិធី «កញ្ចប់គ្រួសារ»

2024/08/14 09:33:52 pm        871

រាជរដ្ឋាភិបាលនីតិកាលទី៧បានចាត់ទុកការងារគាំពារសង្គម ជាការងារអាទិភាពសំខាន់មួយ សម្រាប់​កម្មវិធីនយោបាយរបស់ខ្លួន។ សម្រាប់ការងារគាំពារសង្គមនេះ ការអនុវត្តកម្មវិធី «កញ្ចប់គ្រួសារ» ក៏ជាផ្នែកដ៏សំខាន់ ដែលរាជរដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្ត​ពេញ​ផ្ទៃ​ប្រទេស​ផងដែរ។ ត្រឹមរយៈពេលចាប់ពីការអនុវត្ត នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ មកត្រឹមថ្ងៃទី ៤ ខែសីហា រាជរដ្ឋាភិបាល បានប្រើប្រាស់ថវិកាអស់ចំនួនជិត ២៥លានដុល្លារ រួចមកហើយ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្វះខាត។ នេះបើផ្អែកលើទិន្នន័យដែល ទទួលបានពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា។

តាមរបាយការណ៍ទទួលបានពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាក្រសួងសាម៉ី ទទួលខុសត្រូវលើការបើកសាច់ប្រាក់ សម្រាប់ការអនុវត្តកម្មវិធី «កញ្ចប់គ្រួសារ» លើកឡើងថា ចាប់រាប់ពីការអនុវត្តកម្មវិធី នៅខែមេសា ឆ្នាំ ២០២៤ មកដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៤ដដែលនេះ រាជរដ្ឋាភិបាល បានប្រើប្រាស់ថវិកាអស់ជិត ២៥លានដុល្លារ។ ថវិកានេះ គឺផ្ដល់ជូនក្រុមគោលដៅជាប្រចាំខែ លើកលែងតែស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ដែលពួកគេអាចទទួលបាននៅពេល ពិនិត្យផ្ទៃពោះចំនួន ៤ដង ពេលសម្រាល ១ដង និងក្រោយសម្រាលចំនួន ១០ ដង។

ឯគឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ជារាជរដ្ឋាភិបាល ដែលមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ។ ក្នុងនាមជាក្រសួងសាម៉ី អនុវត្តលលើការបើកសាច់ប្រាក់ ឯកឧត្តម សំណូមពរឱ្យប្រជាពលរដ្ឋទទួលផល ត្រូវតែប្រើប្រាស់ថវិកាដែលរាជរដ្ឋាភិបាលផ្ដល់ជូន ឱ្យចំគោលដៅ។ ចំគោលដៅ បូករួមទាំងការស្វះស្វែងបង្កើតមុខរបរ ដើម្បីផ្លាសប្ដូរជីវភាព ទៅភាពប្រសើរ។

សូមជម្រាបថា ជាគោលដៅក្នុងការផ្លាស់ប្ដូរជីវភាពប្រជាពលរដ្ឋឱ្យចាកផុតពីភាពក្រីក្រ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ ក៏បានអនុវត្តការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដោយមិនគិតថ្លៃ និងផ្ដល់ជាថវិកាគាំទ្រ ២៨ ម៉ឺនរៀលក្នុងមួយខែសម្រាប់ការសិក្សាផងដែរ។ ការអនុវត្តនេះគ្របដណ្ដប់លើគ្រប់បណ្ដារាជធានី-ខេត្ត ពេញផ្ទៃប្រទេសផងដែរ ដោយក្រសួងការងារ ជាអ្នកទទួលខុសត្រូវលើការបណ្ដុះបណ្ដាល រីឯក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកទទួលខុសត្រូវលើការបើកសាច់ប្រាក់៕អត្ថបទ៖គឹមហុក 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        178
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        95
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm