ព្រះរាជអាជ្ញា៖ «អ្នកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នឹងជាប់ពន្ធនាគារ១៥ឆ្នាំ ដល់៣០ឆ្នាំ ឬមួយជីវិត»

2024/08/14 09:36:30 pm        99

កំពង់ឆ្នាំង៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការព្រមានដល់ក្រុមជ្រុលនិយមមួយក្តាប់តូច កុំព្យាយាមផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋអោយសោះ ព្រោះថ្មីៗនេះមានក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសជាច្រើនបានធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងញុះញង់ឱ្យពលរដ្ឋខ្មែរក្នុងស្រុក ធ្វើបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) ។ ប្រសិនបើអយ្យការរកឃើញបទល្មើសនេះ នោះអ្នកប្រព្រឹត្តិនឹងជាប់ពន្ធនាគារចាប់ពី១៥ដល់៣០ ឬជាប់អស់មួយជីវិតតែម្តង។ 

ឯកឧត្តម ឯក ស៊ុនរស្មី បានបន្តថា៖ បើតាមក្រមព្រហ្មទណ្ឌ បាននិយាយពីបទល្មើសឧបឃាត និងការរួមគំនិតក្បត់ ដោយបញ្ជាក់ថា ក្នុងមាត្រា៤៥១ អ្នកដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល និងប៉ុនប៉ងចង់ដណ្តើមអំណាច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ ឆ្នាំទៅ៣០ឆ្នាំ។ ចំណែកមាត្រា៤៥២ ប្រសិនជាបុគ្គលនោះជាអ្នករាជការសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ចំពោះអ្នកដែលចូលរួមក្នុងគម្រោងផ្តួលរលំរដ្ឋាភិបាលនេះ ត្រូវមានទោសពីបទរួមគំនិតក្បត់ ក្នុងមាត្រា ៤៥៣ ដាក់ពន្ធនាគារបី៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើអ្នកប្រព្រឹត្តជាអ្នករាជការសាធារណៈវិញ ត្រូវជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ២០ឆ្នាំ។ ជាមួយគ្នានេះ មាត្រា ៤៥៤ បង្ហាញថា បុគ្គលណាដែលចូលរួមអំពើរួមគំនិតក្បត់ ត្រូវលើកលែងឱ្យរួចពីការទទួលទោស ប្រសិនបើហ៊ានចេញមកសារភាព មុនការប្រព្រឹត្តិបទល្មើសនេះ និងមានការសហការនាំឱ្យស្គាល់អត្តសញ្ញាណអ្នកចូលរួមដដទៃទៀត។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ក្នុងករណីដែលក្រុមជ្រុលនិយមក្រៅប្រទេសនាំគ្នាធ្វើបដិវត្តន៍ពណ៌ ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ដោយបំភ្លៃការពិត និងញុះញង់ឱ្យពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA)នេះ នឹងត្រូវជាប់ទោសទៅតាមច្បាប់កំណត់ ព្រោះរដ្ឋាភិបាលកម្ពុជាស្របច្បាប់ មិនទុកអោយក្រុមជ្រុលនិយមប៉ុន្មាននាក់នោះ បង្ករសង្ក្រាមក្នុងប្រទេសកម្ពុជាបានទៀតឡើយ។ សុខសន្តិភាពរបស់កម្ពុជាដែលមានក្នុងថ្ងៃនេះ គឺបានមកពីការបង្ហូរសាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំកំពូលៗកម្ពុជា ដូចនេះក្នុងនាមជាកូនខ្មែរ យើងមិនអនុញាតអោយក្រុមជ្រុលនិយមទាំងនោះ បង្កើតបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជាបានឡើយ។ មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានស្នើដល់កម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធ ចាត់វិធានការតឹងរ៉ឹងបំផុត ចំពោះឧក្រិដ្ឋកម្មប្រឆាំងសន្តិសុខរបស់រដ្ឋខាងលើ ដើម្បីការពារ និងថែរក្សាសន្តិសុខជាតិ ស្ថិរភាពក្នុងសង្គម៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        234
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm