អភិបាលខេត្តតាកែវ៖ ការប្រមូលផ្ដុំណាដែលខុសច្បាប់ សមត្ថកិច្ចនឹងធ្វើការបង្រ្កាប

2024/08/14 09:41:20 pm        1.1 K

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តតាកែវជាពិសេសប្អូនៗយុវជន យុវនារីដែលធ្វើការនៅតាមបណ្ដាលរោងចក្រ​សូម​រក្សាភាពស្ងប់ស្ងាត់ និងកុំនាំគ្នាធ្វើការប្រមូលផ្ដុំត្រៀមធ្វើកូដកម្ម បាតុកម្មប្រឆាំងរាជរដ្ឋាភិបាល​ស្របច្បាប់​ តាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ហើយបើមានករណីប្រមូលផ្ដុំខុសច្បាប់ សមត្ថកិច្ចនឹងធ្វើការបង្រ្កាបភ្លាមៗតែម្ដង។

នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ប៊ូធីវី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ប្រសិនបើបងប្អូនជឿតាមការញុះញង់របស់ក្រុមប្រឆាំង​នាំគ្នាទៅ​ធ្វើបាតុកម្ម កូដកម្ម វានឹងបង្កអោយមានអសន្តិសុខដល់ប្រទេសជាតិ និងនាំអោយបែកបាក់​សាមគ្គីភាព​និងសុខសន្តិភាពដែលរាជរដ្ឋាភិបាលបានស្វែងរកបានដោយលំបាក។ យើងបែកបាក់គ្នា ឈ្លោះ​ទាស់ទែង​គ្នាជាង៥រយឆ្នាំមកហើយ ប្រទេសយើងទើបមានសុខសន្តិភាពជាង ២០ឆ្នាំប៉ុណ្ណោះ ដូច្នោះសូមបងប្អូនប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ប្រឹងប្រែងធ្វើការដើម្បីក្រុមគ្រួសារ និងសង្គមជាតិយើង។

ឯកឧត្តមអភិបាលខេត្តតាកែវ ថ្លែងបន្តថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​បាន​ចេញបទបញ្ជា​យ៉ាង​តឹងរ៉ឹង ដោយយើងបានបញ្ជាទៅរដ្ឋបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ​ធ្វើការ​តាមដាន ត្រួតពិនិត្យរាល់ការប្រមូលផ្ដុំ នឹងមិនអនុញ្ញាតអោយមានការប្រមូលផ្ដុំណាមួយនោះទេ ហើយយើងនិងធ្វើការអនុវត្តន៍ច្បាប់ចំពោះបុគ្គលណាដែលធ្វើសកម្មភាពខុសច្បាប់។

ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ​ការប្រមូលផ្ដុំធ្វើបាតុកម្ម កូដកម្មទំលាក់រាជរដ្ឋាភិបាល​ស្របច្បាប់​ដោយ​យក​គម្រូ​តាមប្រទេសបង់ក្លាដេស​ វាមិនអាចសម្រេចទៅបានតាមផែនការ​របស់​ក្រុមអគតិនោះទេ​ ព្រោះប្រទេសកម្ពុជា​បច្ចុប្បន្នដឹកនាំដោយរាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ​កំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ​មានសុខសន្តិភាព​ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ប្រជាពលរដ្ឋច្រើនលើសលប់គាំទ្រការដឹកនាំ​របស់រាជរដ្ឋាភិបាល ដូច្នោះប្រសិនបើមានការ​ប្រមូលផ្ដុំ​ខុសច្បាប់​ណាមួយ ​ដែល​ប៉ះពាល់ដល់សន្តិសុខសាធារណៈ ​ក្នុងនាម​មន្រ្តីអនុវត្តន៍ច្បាប់​យើង​នឹងចាត់​វិធានការភ្លាមៗ​ដើម្បីការពារសុខសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និងប្រទេសជាតិ៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm