លោក Zelenskyy៖ អ៊ុយក្រែន គ្រប់គ្រងទីតាំងលំនៅ៧៤កន្លែង នៅតំបន់ Kursk របស់រុស្ស៊ី

2024/08/14 10:19:05 pm        42

ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា កងកម្លាំងរបស់ប្រទេសលោកបានគ្រប់គ្រងទីតាំងលំនៅចំនួន៧៤កន្លែង នៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។ 

យោធាអ៊ុយក្រែន បានបើកការវាយលុកចូលទៅក្នុងទីក្រុង Kursk ចាប់តាំងពីថ្ងៃទី៦ ខែសីហា។ អ៊ុយក្រែន អះអាងថា ទឹកដីរុស្ស៊ីប្រហែល ១.០០០ គីឡូម៉ែត្រក្រឡា បច្ចុប្បន្ននេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

កាលពីថ្ងៃអង្គារ លោក Zelenskyy បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទោះបីជាមានការប្រយុទ្ធដ៏លំបាក និងខ្លាំងក្លាក៏ដោយ កងកម្លាំងរបស់យើង នៅតែបន្តរុលចូលទៅមុខ នៅក្នុងតំបន់ Kursk។ លោក បាននិយាយថា លោកកំពុងទាក់ទងជាប់ជានិច្ចជាមួយមេបញ្ជាការ លោក Oleksandr Syrskyi ហើយការត្រៀមរៀបចំសម្រាប់ជំហានបន្ទាប់របស់យើង នៅតែបន្ត។ 

ទោះជាយ៉ាងណា លោក Zelenskyy ពុំបានបញ្ជាក់លម្អិតអំពី «ជំហានបន្ទាប់នោះទេ»។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា អ៊ុយក្រែន មិនចាប់អារម្មណ៍ក្នុងការដណ្តើមយកទឹកដីនៅក្នុងតំបន់ Kursk នោះទេ ប៉ុន្តែអ៊ុយក្រែនចង់ការពារជីវិតប្រជាជនរបស់ខ្លួន។ 

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការឆ្លងព្រំដែននេះ គឺមានគោលបំណងការពារអ៊ុយក្រែន ពីការវាយប្រហាររបស់រុស្ស៊ី ដែលធ្វើឡើងចេញពីតំបន់ Kursk និងមិនអនុញ្ញាតឱ្យរុស្ស៊ី ដាក់ពង្រាយអង្គភាពបន្ថែមទៀត ទៅកាន់តំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែន ដែលការប្រយុទ្ធគ្នាខ្លាំង នៅតែបន្តនោះទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        102
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        140
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm