កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធប្រហែល ១០០នាក់ និងបានរកឃើញអាវុធ និងកន្លែងលាក់ខ្លួននៅក្នុងតំបន់ Shabura ក្នុងទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។
អ្នកនាំពាក្យ IDF លោក Avichay Adraee បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ក្នុងប្រតិបត្តិការរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងកម្លាំងអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណ និងសម្លាប់ក្រុមប្រដាប់អាវុធនៅក្នុងប្រតិបត្តិការដ៏ច្បាស់លាស់មួយ។ លោកបានកត់សម្គាល់ថា អគារជាច្រើនដែលមានដាក់បង្កៃគ្រឿងផ្ទុះ អាវុធ និងកន្លែងលាក់ខ្លួន ត្រូវបានរកឃើញ ហើយត្រូវបានបំផ្លាញជាបន្តបន្ទាប់។
សេចក្តីថ្លែងការណ៍ បាននិយាយថា លើសពីនេះទៀត កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធមួយផ្សេងទៀត ដែលត្រូវបានពង្រឹងនៅក្នុងផ្ទះល្វែងមួយ នៅក្នុងសង្កាត់ជនស៊ីវិល ដែលជាលទ្ធផលនៅក្នុងការសម្លាប់ក្រុមសកម្មប្រយុទ្ធ។ បន្ទាប់ពីការប៉ះទង្គិចគ្នា ទាហានអ៊ីស្រា អែល បានឆែកឆេរអគារ ដោយរកឃើញអាវុធ អាវកាក់ និងផ្លូវរូងក្រោមដីសម្រាប់ប្រតិបត្តិការ។
ពុំមានការឆ្លើយតបភ្លាមៗពីក្រុមហាម៉ាស ឬក្រុមប៉ាឡេស្ទីនផ្សេងទៀតនោះទេ។