កាតា ថ្កោលទោសដំណើរទស្សនកិច្ចបង្កហេតុរបស់រដ្ឋមន្ត្រីអ៊ីស្រាអែល ទៅកាន់វិហារឥស្លាមAl-Aqsa

2024/08/14 10:36:30 pm        38

ក្រសួងការបរទេសកាតាកាលពីថ្ងៃអង្គារ បានថ្កោលទោសដាច់អហង្ការចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋ  មន្ត្រីអ៊ីស្រាអែលពីររូប ទៅកាន់បរិវេណវិហារ Al-Aqsa ដែលជាទីតាំងដ៏សំខាន់ នៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើតថា ជា «ការបង្កហេតុ» និងជា «ការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់»។ 

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីធ្វើឲ្យប៉ះពាល់ស្ថានភាពសាសនា និងប្រវត្តិសាស្ត្រនៃវិហារឥស្លាម Al-Aqsa មិនត្រឹមតែជាការវាយប្រហារលើប្រជាជនប៉ាឡេស្ទីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើអ្នកកាន់សាសនាឥស្លាមរាប់លាននាក់ នៅជុំវិញពិភពលោកទៀតផង»។

ក្រសួង បានព្រមានថា ការរំលោភទាំងនេះ អាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយបានជំរុញសហគមន៍អន្តរជាតិ ឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការវាយប្រហារទាំងនេះ។

កាលពីព្រឹកថ្ងៃអង្គារ រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំជ្រុលរបស់អ៊ីស្រាអែលលោក Itamar Ben-Gvir បានធ្វើដំណើរទស្សនកិច្ចបង្កហេតុមួយ ទៅកាន់បរិវេណនោះ។ នៅក្នុងវីដេអូដែលចេញផ្សាយដោយការិយាល័យរបស់ខ្លួន លោក Ben-Gvir ត្រូវបានគេឃើញអមដោយអ្នកគាំទ្រស្តាំនិយមជ្រុល ដើរជុំវិញបរិវេណនោះ ហើយស្រែកថា «ប្រជាជនអ៊ីស្រាអែល ត្រូវតែមានទីលំនៅ!»

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm